ព័ត៌មាន

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU – 141 នៅប្រទេសស៊ែប៊ី


 អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong អញ្ជើញចូលរួមពិធីបើកមហាសន្និបាត IPU 141 (រូបថត៖ VOV) 
 

នាព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៩ មហាសន្និបាតលើកទី១៤១សហភាពអន្តរសភា ពិភពលោក (IPU 141) បាន​ប្រារព្ធ​ឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ SAVA នៅរដ្ឋធានី Belgrade សាធារ​ណៈរដ្ឋ​ស៊ែប៊ី។​ ក្រោមប្រធានបទ “ពង្រឹងច្បាប់អន្តរជាតិ៖ តួនាទីនិងយន្តការសភានិងការចូលរួមចំណែកកិច្ចសហ ប្រតិបតិ្តការ​នៅក្នុង​តំបន់” ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី ១៧ ខែតុលា។
 
ការដែលគណៈប្រតិភូ​រដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហាសន្និបាត IPU 141 នឹងរួមចំណែ​កលើក​កំពស់​ឋានៈ​អន្តរជាតិ​របស់វៀតណាម បង្ហា​ញនូវ តួនាទីដ៏សកម្ម​និង​ម្ចាស់​ការក្នុង​ការដោះស្រាយ​ការសា​ក​ល្បង​នានា ក្នុង​តំបន់​​និង​ទូទាំងពិភពលោក។ អនុប្រធា​នរដ្ឋសភាវៀតណាមលោក​ស្រី Tong Thi Phong បានអញ្ជើញ​ថ្លែង​សុន្ទរកថា​សំខាន់មួយនៅសម័យប្រជុំពេញអង្គកាល ពីថ្ងៃទី១៤ខែតុលា។ នៅខា​ងក្រៅ IPU 141 លោកស្រី​ Tong Thi Phong ក៏មានជំនួបទ្វេភាគី​មួយចំ​នួន សំដៅបង្កើនកិច្ចសហប្រតិបតិ្តការ​ រវាងរដ្ឋសភាវៀតណាមជា​មួយ បណ្ដារដ្ឋ​សភាជាសមាជិក​ IPU ទៀត​ផង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


top