ព័ត៌មាន

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាលោក Tran Thanh Man អបអរសាទរវិទ្យុសម្លេងវៀត ណាមក្នុងឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នោះ រាល់សមិទ្ធផលសំខាន់ៗដែលប្រទេសជាតិសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម គឺអាស្រ័យដោយការដឹកនាំរបស់បក្ស រដ្ឋ និងការរួមកម្លាំងកាយចិត្តរបស់ប្រជា ជន ក្នុងនោះមានតួនាទីដ៏សំខាន់របស់ស្ថាប័នសារព័ត៌មាននានានិយាយរួម ហើយជា ពិសេសគឺការចូលរួមចំណែករបស់វិទ្យុសម្លេងវៀតណាមនិយាយដោយឡែក។
 

អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man អបអរសាទរវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៩៦ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម។


នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅពេលមកសាកសួរសុខទុក្ខនិងអបអរសាទរកម្មា ភិបាល អ្នកសារព័ត៌មាន សិល្បៈករនិងវិស្វករនៃវិទ្យុសម្លេងវៀតណាម (VOV) ក្នុង ឱកាសរំលឹកខួបលើកទី៩៦ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នោះ រាល់សមិទ្ធផលសំខាន់ៗដែលប្រទេសជាតិសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម គឺអាស្រ័យដោយការដឹកនាំរបស់បក្ស រដ្ឋ និងការរួមកម្លាំងកាយចិត្តរបស់ប្រជាជន ក្នុងនោះមានតួនាទីដ៏សំខាន់របស់ស្ថាប័នសារព័ត៌មាននានានិយាយរួម ហើយជា ពិសេសគឺការចូលរួមចំណែករបស់វិទ្យុសម្លេងវៀតណាមនិយាយដោយឡែក។ ក្នុងជោគជ័យល្អប្រសើរនៃមហាសន្និបាតបក្សលើកទី១៣ ការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ វិទ្យុសម្លេងវៀតណាមមានតួនាទីដ៏សំខាន់ ដោយរួមជាមួយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោត បានអនុវត្តន៍យ៉ាងល្អការងារឃោសនា ចលនាប្រជាជនចូលរួមបោះឆ្នោតយ៉ាងសកម្ម ដើម្បីសម្រេចបានអត្រាអ្នកទៅបោះឆ្នោតខ្ពស់។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “ខ្ញុំមានគោលបំណងថា នាពេលខាងមុខ ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាម កម្មាភិបាល អ្នកសារព័ត៌មាន អ្នកបច្ចេកទេសនិងសិល្បៈករទាំងអស់ បន្តផ្លាស់ប្ដូរថ្មីការ អនុវត្តភារកិច្ចនយោបាយ ខិតខំលើកកំពស់សមត្ថភាពដោយឥតឈប់ឈរ និងវិនិយោគិនលើសម្ភារៈឧបករណ៍ ដើម្បីកាន់តែរីកចម្រើនថែមទៀតក្នុងប្រព័ន្ធស្ថាប័ន សារព័ត៌មានបដិវត្តន៍វៀតណាម បន្តជាស្ពានតភ្ជាប់ដ៏សំខាន់រវាងរដ្ឋសភាគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាជាមួយប្រជាជននិងម្ចាស់ឆ្នោតលើទូទាំងប្រទេស”។
នាព្រឹកថ្ងៃដដែល តំណាងអាជ្ញាធរមូលដ្ឋានមួយចំនួនដូចជា ខេត្ត Tuyen Quang និងខេត្ត Quang Ninh ក៏បានមកសួរសុខទុក្ខនិងអបអរសាទរវិទ្យុសម្លេងវៀតណាមក្នុង ឱកាសទិវាសារព័ត៌មានបដិវត្តន៍វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top