អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងជំនួប
នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong រួមជាមួយគណៈប្រតិភូសមាជិកសភាមណ្ឌល Son La អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Van Ho ខេត្ត Son La។
មួយចំនួនរបស់អ្នកបោះឆ្នោត ព្រមទាំងទទួលយកនូវមតិរបស់អ្នកបោះឆ្នោតទៀតផង។ ដោយឡែកសម្រាប់ច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណិត លោកស្រីបានឲ្យដឹងថា វៀតណាមចងក្រងនិងផ្សព្វផ្សាយច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណិតគឺត្រឹមត្រូវនិងចាំបាច់ណាស់ ដើម្បីបង្ការនិងត្រៀមជាស្រេចរារាំងគ្រោះអាសន្ន គំរាមកំហែងដល់សន្តិសុខបណ្តាញ ការពារអធិបតេយ្យភាព ផលប្រយោជន៍ សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ជាពិសេស ធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គល។ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា ច្បាប់សន្តិសុខបណ្តាញមិនប៉ះពាល់ដល់សិទ្ធិសេរីភាពផ្ទាល់ខ្លួននៅឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម