ព័ត៌មាន អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន 29/08/2026 ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ រូបថត៖ VNAនៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសន្និសីទប្រធានសភានៃអន្តរសភា លើកទី ២ (ISC-2) ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ប្រកបដោយជោគជ័យ ដែលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងឋានៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដោយកោតសរសើរចំពោះការរួមចំណែករបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ បានសម្តែងក្តីសង្ឃឹមថា សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា នឹងបន្តគាំទ្រភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់លើក្របខ័ណ្ឌទាំងអស់ ជាពិសេសក្របខ័ណ្ឌសភា; ពង្រីកតួនាទីឃ្លាំមើល ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននិងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែននានា។រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែកជាវិជ្ជមានរបស់គណៈប្រតិភូរដ្ឋសភាវៀតណាម ចំពោះភាពជោគជ័យរួមនៃសន្និសីទ ISC-2។ នាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យប្រទេសទាំងពីរសម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាពរំលឹកខួប ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម និងរំលឹកខួប ៥០ ឆ្នាំដែលសម្ដេចតេជោ ហ៊ុន សែន មកដល់ប្រទេសវៀតណាម ចាប់ផ្តើមដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយចាត់ទុកថា នេះជាឱកាសមួយដើម្បីអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីចំណងសាមគ្គីភាព និងមិត្តភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។នៅថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានអញ្ជើញទទួលទានអាហារពេលព្រឹកនិងធ្វើការមួយសម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងារ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ ក៏បានទៅសាកសួរសុខទុក្ខអតីតប្រធានរដ្ឋសភាកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ហេង សំរិន ផងដែរ៕

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីថាញ់ ជួបសវនាការជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ រូបថត៖ VNAនៅទីស្នាក់ការព្រឹទ្ធសភាកម្ពុជា លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសន្និសីទប្រធានសភានៃអន្តរសភា លើកទី ២ (ISC-2) ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ប្រកបដោយជោគជ័យ ដែលរួមចំណែកដល់ការលើកកម្ពស់តួនាទី និងឋានៈរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដោយកោតសរសើរចំពោះការរួមចំណែករបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ បានសម្តែងក្តីសង្ឃឹមថា សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា នឹងបន្តគាំទ្រភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់លើក្របខ័ណ្ឌទាំងអស់ ជាពិសេសក្របខ័ណ្ឌសភា; ពង្រីកតួនាទីឃ្លាំមើល ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននិងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែននានា។រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែកជាវិជ្ជមានរបស់គណៈប្រតិភូរដ្ឋសភាវៀតណាម ចំពោះភាពជោគជ័យរួមនៃសន្និសីទ ISC-2។ នាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យប្រទេសទាំងពីរសម្របសម្រួលរៀបចំឲ្យបានល្អនូវសកម្មភាពរំលឹកខួប ៦០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងវៀតណាម និងរំលឹកខួប ៥០ ឆ្នាំដែលសម្ដេចតេជោ ហ៊ុន សែន មកដល់ប្រទេសវៀតណាម ចាប់ផ្តើមដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយចាត់ទុកថា នេះជាឱកាសមួយដើម្បីអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីចំណងសាមគ្គីភាព និងមិត្តភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។នៅថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធីថាញ់ បានអញ្ជើញទទួលទានអាហារពេលព្រឹកនិងធ្វើការមួយសម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងារ លោកស្រីអនុប្រធានរដ្ឋសភា ង្វៀន ធីថាញ់ ក៏បានទៅសាកសួរសុខទុក្ខអតីតប្រធានរដ្ឋសភាកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ហេង សំរិន ផងដែរ៕