ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅជប៉ុន


អនុប្រធានរដ្ឋសភាវៀតណាមលោក  Uong Chu Luu 

នាថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ២០១៧ កណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភាលោក  Uong Chu Luu ចាប់ផ្ដើមបំពេញទស្សនកិច្ចការងារនៅជប៉ុន។ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានជំនួបធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុន (GIPS) ទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន។

នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុន លោក Uong Chu Luu បានជួបធ្វើការជាមួយប្រធានវិទ្យាស្ថានលោក Akihiko Tanaka និងមានជំនួបជាមួយសាស្រ្តាចារ្យលោក Masahiro Horie នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ថ្នាក់ដឹកនាំជាន់ខ្ពស់សកលលោក និងជាអតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយជប៉ុន ដើម្បីស្វែងយល់ស្ដីពីខឿននយោបាយជប៉ុនបទពិសោធកំណែទម្រង់ ផ្លាស់ប្ដូរថ្មីនិងគ្រប់គ្រងសាធារណៈរបស់រដ្ឋាភិបាលជប៉ុន។ នៅទីនេះ លោក Uong Chu Luu មានក្ដីសង្ឈឹមថា ដោយមានមុខងារជាប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុននោះ លោក Akihiko Tanaka នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រយ៉ាងទូលំទូ​លាយ​រវាងជប៉ុននិង វៀតណាមប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Akihiko Tanaka បានឲ្យដឹងថា នឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជប៉ុនជាមួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម។     អញ្ជើញទៅទស្សនាស្ថានទូត​វៀត​ណាម​ប្រចាំនៅជប៉ុន លោក Uong Chu Luu បានឲ្យដឹងថា រដ្ឋសភាវៀតណាមបានបន្តរួមចំណែកតាមរយៈការអនុម័តច្បាប់សំខាន់ៗជាច្រើន កែលម្អបរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ក្នុង​នោះមានវិនិយោគិនជប៉ុន។ លោកមានបំណងថាស្ថានទូតវៀតណាមប្រចាំនៅជប៉ុននឹងបន្តធ្វើជាស្ពានតភ្ជាប់ទាក់ទាញទុនវិនិយោគពីជប៉ុនសម្រាប់បណ្ដាគម្រោងការណ៍ធំៗនេះ។
   
នាថ្ងៃទី ៣ កក្ដដា ដដែល  លោក  Uong Chu Luu បានអញ្ជើញទៅទស្សនាសម្ព័នក្រុមហ៊ុន Canon របស់ជប៉ុន។នា​ថ្ងៃដដែល អនុប្រធានរដ្ឋសភាលោក  Uong Chu Luu បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសភាជាន់ទាប់ និងព្រឹទ្ធសភាជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top