ព័ត៌មាន

អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួល​ជួបជាមួយ​ក្រុមសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង

នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានក្រុមសមាជិក គណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាមនិងជាប្រធាន​គណប្រតិភូសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

 

 អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានគណប្រតិភូសមាជិក IPU
នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David

នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំ​នាក់​ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស។ លោកអនុប្រធានរដ្ឋសភាបានស្នើឲ្យប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អបអរសាទរចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណប្រតិភូជាមួយគណកម្មការកិច្ចការបរទេស បណ្ដាគណៈកម្មការរបស់រដ្ឋសភា និងក្រុមសមាជិក​សភា​មិត្តភាពវៀតណាម  - អង់គ្លេសនោះ លោក Uong Chu Luu បានគាំទ្រដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

ចំណែកខ្លួនវិញ ប្រធានក្រុមសមាជិកសភានៃគណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាមនិងជាប្រធាន​គណៈប្រតិភូសភា  IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ហើយតាមនោះនាមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជន​នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top