
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយអនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមពិធីលើកតម្កើងជនមានកិត្យានុភាព បញ្ញវន្ត និងអាជីវករឆ្នើម ជាជនជាតិភាគតិច ក្នុងទូទាំងប្រទេស ឆ្នាំ២០១៧។ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានលើកច្បាស់នូវទស្សនះមុនក៏ដូចជាក្រោយ របស់បក្ស រដ្ឋអំពីជនជាតិ នោះគឺ សាមគ្គីភាពបណ្ដាជនជាតិជាភារកិច្ចសំខាន់ក្នុងបុព្វហេតុបដិវត្តន៍ របស់ប្រទេសជាតិ។ លោកស្រី Tong Thi Phong ក៏បានកត់សម្គាល់នូវបណ្ដាគំរូឆ្នើមជាជនជាតិភាគតិច ដើរតួនាទីដ៏សែនសំខាន់។ ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋសភាក៏បានស្នើអោយគ្រប់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណៈសិរ្សមាតុភូមិវៀតណាម អង្គការ បន្តថែទាំថែមទៀតចំពោះតំបន់ក្រីក្រ តំបន់ជនរួមជាតិជាជនជាតិភាគតិច តំបន់លំបាកពិសេស ព្រំដែន និងកោះសមុទ្រ ដើម្បីប្រជាជនរួចផុតពីភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម