អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong (ស្ដាំ) និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត លោក Aron Emilsson។ (រូបថត៖ quochoi.vn)
នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាស៊ុយអែត លោក Aron Emilsson បានអះអាងថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ ការអប់រំ - បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជនរវាងវៀត ណាម និងស៊ុយអែតត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា ចាំបាច់ត្រូវបន្តធ្វើឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ជាពិសេសផ្តោតលើ វិស័យដែលភាគីទាំងពីរមានសក្ដានុពលនិងប្រៀបខ្លាំង។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរដ្ឋសភាទាំងពីរ អនុ ប្រធានរដ្ឋសភាលោក Tran Quang Phuong បានស្នើឱ្យបន្តជំរុញការផ្លាស់ប្តូរគណៈ ប្រតិភូ និងការជួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ បង្កើនកិច្ចសហ ប្រតិបត្តិការលើកាណាល់បក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល ដើម្បីបង្កើនទំនុកចិត្ត នយោបាយ និងបង្កើតសន្ទុះជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅថ្នាក់គណៈ កម្មាធិការ និងសមាជិកសភា ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន បទពិសោធន៍ ក្នុងវិស័យតាក់តែងច្បាប់ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ៕