ព័ត៌មាន

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅទីក្រុងហាណូយ

នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបលើកទី៨៨ឆ្នាំ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកា១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨) អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល នៅទីប្រជុំជនលេខ៩និង១០ នៃឃុំ Thuy Khue ខ័ណ្ឌ Tay Ho រដ្ឋធានីហាណូយ។

 អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Thue Khue

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានសម្តែងការជឿជាក់ថា ឃុំ Thuy Khue នឹងជាអង្គភាពឈានមុខក្នុងខ័ណ្ឌ Tay Ho គប្បីពង្រីកប្រពៃណីសាមគ្គីភាពរបស់រណសិរ្សមាតុភូមិ ដោយអនុវត្តន៍គោលដៅ​ប្រជាជនមានប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយ្យធម៌។ ក្នុងឱកាសនេះ លោកស្រី Tong Thi Phong បានអញ្ជើញប្រគល់អំណោយសម្រាប់គ្រួសារឆ្នើមនិងគ្រួសារមានស្ថានភាពលំបាកលើភូមិភាគផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top