អនុប្រធានរដ្ឋសភា លោក Do Ba Ty ទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាព
ថៃ-វៀតណាមលោក Sakchai Tanaboonchai
នៅក្នុងពិធីជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពថៃវៀតណាមនារសៀលថ្ងៃទី៨មិនានោះ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាងស្ថាប័ន តាក់តែងច្បាប់នៃប្រទេសទាំងពីរនាពេលកន្លងទៅ។លោកឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ២០១៧នេះ វៀតណាមនិងថៃនឹងបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគីជាច្រើនសំដៅបង្កើនថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
លោក Do Ba Ty ក៏បានស្នើឲ្យភាគីទាំងពីរ បន្តជម្រុញការជួបប្រាស្រ័យសិល្បៈ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងនោះមានការអភិរក្សនិងពង្រីកមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញនៅថៃផងដែរ។
រីឯខ្លួនវិញ ប្រធានក្រុមសមាជិកមិត្តភាពថៃ-វៀតណាម លោក Sakchai Tanaboonchai បានសម្តែងគោលបំណងថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកនូវសមិទ្ធិដែលទទួលបានទាំងនោះ ព្រមទាំងមានសម្លេងរួមក្នុងការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ខ្ពស់និងគណៈកម្មាធិការគ្រប់ជាន់ថ្នាក់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម