ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួបសន្ទនា​ជាមួយ​ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mohamed bin Zayed Al Nahyan

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដល់អាទិភាពលើការជំរុញការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់; សម្របសម្រួលគ្នាយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកា និងអង្គការអន្តរជាតិ និងតំបន់។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញ​ជួបសន្ទនា​ជាមួយ​ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mohamed bin Zayed Al Nahyan។ រូបថត៖ VNA

នាថ្ងៃទី ៣ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចនៅអេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់ពីពីធីទទួលបដិសណ្ឋារកិច្ចនៅវិមានប្រធានាធិបតី រាជធានី Abu Dhabi អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan។

អញ្ជើញថ្លែងនៅទីនេះ ប្រធានាធិបតី UAE បានអះអាងថា UAE ចាត់ទុកវៀតណាមគឺជាដៃគូដ៏សំខាន់នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ហើយមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមគោរព ហើយមានបំណងចង់បង្កើនថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ UAE។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដល់អាទិភាពលើការជំរុញការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់; សម្របសម្រួលគ្នាយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកា និងអង្គការអន្តរជាតិ និងតំបន់។ ទន្ទឹមនឹងនោះ បង្កើនការរៀបចំសកម្មភាពផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងការសម្តែងវប្បធម៌ និងសិល្បៈ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង UAE (១៩៩៣-២០២៣) សំដៅរឹតបន្តឹងចំណងមិត្តភាព បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបានគោលដៅ ១០ ពាន់លានដូល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ និងខ្ពស់ជាងមុនក្នុងប៉ុន្មានឆ្នាំបន្ទាប់
អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានស្នើឲ្យ ភាគីទាំងពីរបង្កើនការលើកទឹកចិត្តដល់សហគ្រាសចូលរួមសកម្មភាពជំរុញវិនិយោគ ពាណិជ្ជកម្ម បង្កលក្ខណៈងាយស្រួលដល់ទំនិញនាំចេញដែលមានប្រៀបខ្លាំងរបស់គ្នាទោវិញទៅមក ព្រមទាំងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងវៀតណាម និង UAEឲ្យបានឆាប់ៗ។ ភាគីទាំងពីរក៏បានឯកភាពគ្នារៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-UAE ក្នុងឆ្នាំនេះ ដើម្បីត្រួតពិនិត្យ និងឯកភាពគ្នាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕


top