ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីស

 លោក​ស្រីអនុប្រធានរដ្ឋ បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀត ណាម​នៅ​ឯបរទេសជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ ព្រមទាំង​ជាកម្លាំង​ចលករ​ដ៏សំខាន់ចំពោះការអភិវឌ្ឍប្រកប ដោយវិបុលភាពរបស់ប្រទេសជាតិផងដែរ។
 
ក្នុងឱកាស​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនារីពិភពលោកលើកទី២៩នៅ ប្រទេសស្វីស នាថ្ងៃទី៥ ខែកក្កដា នៅរដ្ឋធានី ​Bern អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ បណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម ក្រុមតំណាងអចិន្រ្តៃយ៍វៀត ណាមប្រចាំ​នៅទីក្រុង​ហ្សឺណែវ​ សមាជិកនៃសមាគមន៍មិត្តភាពស្វីស-វៀតណាម និងតំណាងសហគមន៍ ជនវៀតណាមនៅស្វីសផងដែរ។ លោក​ស្រី​អនុប្រធានរដ្ឋ បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀត ណាមនៅ​ឯបរទេស​ជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ ព្រមទាំងជាកម្លាំង​ចលករ​ដ៏សំ​ខាន់​ចំពោះការអភិវឌ្ឍប្រកប ដោយវិបុលភាពរបស់ប្រទេសជាតិផងដែរ។ លោកស្រីមានគោល​បំណង​ថា ​ប្រជាជនវៀតណាមនៅស្វីសនឹងបន្តរួមវិភាគទានទៅក្នុង​ការអភិវឌ្ឍរបស់ស្រុក កំណើត​ ពង្រីកប្រពៃណី​សាមគ្គីភាព​ គោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់នៃប្រទេស សាម៉ី។ ទន្ទឹមនឹងនោះ រៀបចំស​កម្មភាព​ដ៏មាន​អត្ថន័យ​ជាក់ស្ដែងដើម្បីឆ្ពោះទៅ រកស្រុកកំណើត ក៏ដូចជាជួយឧបត្ថម្ភគាំទ្រ​គ្នាទៅវិញទៅមកក្នុងជីវភា​ពរស់ នៅផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top