ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញបំពេញ ទស្សនកិច្ចការងារនៅខេត្ត Bac Lieu

នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh រួមទាំងក្រុមការងាបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Lieu ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងកិច្ចការកសាងបក្ស អាជ្ញាធររបស់ខេត្ត។


ក្នុងកិច្ចប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh ស្នើថានាពេលខាងមុខ ខេត្ត Bac Lieu គប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀតលើបញ្ហាបំរែបំរួលអាកាសធាតុ ជាពិសេសគឺបញ្ហាបាក់ស្រុតដីនិងជ្រាបចូលទឹកប្រៃ សន្តិសុខ-ការពារជាតិ ជាដើម។ លោកស្រី Dang Thi Ngoc Thinh ក៏បានឲ្យដឹងថា នឹងស្នើរដ្ឋាភិបាល ផ្តល់អាទិភាពក្នុងការផ្តល់ទុនវិនិយោគសំរាប់ខេត្ត Bac Lieu និយាយដោយឡែក ក៏ដូចជាតំបន់វាលសណ្តទន្លេ Cuu Long និយាយរួម។
ក្នុងថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh និងស្ថាប័នសហគ្រាសមួយចំនួនបានប្រគល់ផ្ទះមេត្តាធម៌ចំ​​នួន ៥ ខ្នង រួមទាំងអំណោយនិងអាហារូបករណ៍ចំនួន ២០០ កញ្ចប់ ជូនសិក្សានុសិស្ស។ល។ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top