ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយដល់កុមារនៅខេត្ត Quang Nam


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជូនអំណោយដល់កុមារនៅខេត្ត Quang Nam (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ ក្នុងឱកាសទិវាកុមារអន្តរជាតិ អនុប្រធានរដ្ឋវៀត ណាម លោកស្រី Dang Thi Ngoc Thinh ប្រធានក្រុមប្រឹក្សាគាំពារមូលនិធិគាំពារកុមារវៀតណាមបានអញ្ជើញជួបសំណេះសំណាល ជាមួយ​ក្មួយៗ​កុមារនៅ សាលាបឋមសិក្សា Kim Dong ទីរួមស្រុក Tra My ស្រុក Bac Tra My ខេត្ត Quang Nam។ នេះជា​ឆ្នាំ​ដំបូងហើយដែលកុមារនៅតំបន់ព្រៃភ្នំខេត្ត Quang Nam ត្រូវបាន​ផឹក​ទឹក​ដោះគោ​នៅ​សាលា​ក្នុង​កម្ម​វិធីជា​តិ​ "ទឹកដោះគោនៅតាមសាលា"។
 
សិស្សានុសិស្ស​ប្រមាណ ៣៣.០០០ នាក់ មកពីស្រុកព្រៃភ្នំចំនួន ៦ ដែលរួមមាន៖ Bac Tra My, Nam Tra My, Dong Giang​, Nam Giang, Tay Giang និង Phuoc Son ត្រូវបានទទួលកំប៉ុងទឹកដោះគោដំបូង ដែលជាអំណោយ​របស់​អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh។ លោកស្រីអនុប្រធានរដ្ឋក៏បានប្រគល់ថវិកាចំនួន ៣ ពាន់លាន​ដុង ពីមូលនិធិគាំពារកុមារវៀតណាមដើម្បីជួយឧបត្ថម្ភស្រុក Bac Tra My ខេត្ត Quang Nam សាងសង់​អន្តេវាសិកដ្ឋាន​សម្រាប់កុមារផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top