ព័ត៌មាន

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលជួបជាមួយអភិបាលរដ្ឋ Queensland


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey
 

 នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ នៅវិមានប្រធានរដ្ឋវៀតណាម អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទទួលជួបជាមួយអភិបាលរដ្ឋ Queensland ប្រទេសអូស្ត្រាលី លោក Paul de Jersey ដែល​កំពុងបំពេញទស្សនកិច្ចកាងារនៅវៀតណាម។
 
ក្នុង​ជំ​​នួបនេះ លោកស្រី Dang Thi Ngoc Thinh បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​មិត្ត​ភាព​និង​កិច្ច​សហប្រ​តិបត្តិ​ការ​ រវាងវៀតណាមនិងអូស្រ្តាលីនិយាយរួម និងជាមួយរដ្ឋ Queensland និយាយដោយឡែក ជាពិសេស​បន្ទាប់​​ពីប្រទេសទាំង២ បានបង្កើតទំនាក់ទំាងភាពជាដៃគូគ្រប់​ជ្រុងជ្រោយនាឆ្នាំ ២០០៩ និ​ង​ដំឡើង​ជាទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្រ្ត នៅក្នុ​ងខែមីនាឆ្នាំ ២០១៨កន្លងទៅ។ទន្ទឹមនឹងនេះដែរ​ លោក​ស្រី ​Dang Thi Ngoc Thinh មានបំណងចង់ឲ្យរដ្ឋ Queensland នឹងមាន​កិច្ច​សហ​ប្រតិ​បត្តិការ​កាន់​តែ​រឹង​មាំថែ​ម​ទៀត​ជាមួយ​វៀតណាម ជាពិសេសគឺក្នុងការបណ្ដុះបណ្ដាលនិស្សិត លើកកំពស់សមត្ថភាព​របស់​កម្មាភិ​បាល​នៅលើ​គ្រប់​​វិស័យនិងផ្នែកនានានៅតាមតំបន់ផងដែរ។ រីឯលោក Paul de Jersey វិញ លោក​ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយអះអាង​ថាប្រទេស​ទាំងពីរ​នៅតែ​មាន​សក្តានុ​ភាពដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការដូចជាទេសចរណ៍ កសិកម្ម វប្បធម៌ជាដើម។ លោក Paul de Jersey ​មានបំណងចង់ឲ្យរដ្ឋ Queensland និងទីក្រុងហូជីមិញនិយាយដោយឡែក ក៏ដូច​ជាប្រ​ទេស​វៀតណាមនិយាយរួម នឹង​ពង្រឹងកិច្ច​សហប្រតិ​បត្តិការ​លើវិស័យ​នានាដែល​ភាគីទាំង​ពីរ​មាន​ឧត្តមភាព​ដូច​ជាវិ​ស័យ​ពាណិជ្ជក​ម្ម វប្បធម៌និងទេសចរណ៍ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top