ព័ត៌មាន

អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួប​ធ្វើការជាមួយស្ថាប័​ន​ ​សម្ព័ន្ធ​ក្រុម​ហ៊ុន​​មួយចំនួន និងជួប​ជាមួយសហគមន៍ជន​វៀតណាមនៅ UAE

បន្តសកម្មភាពនៅអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៣-៤ ខែឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយបណ្ឌិត្យសភាការទូត Anwar Gargash សម្ព័ន្ធក្រុមហ៊ុន Masdar សម្ព័ន្ធក្រុមហ៊ុន Mubadala ក៏ដូចជាទៅទស្សនាស្ថានទូតវៀតណាម និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅ UAE ផងដែរ។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានធ្វើការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឌូបៃ។ រូបថត៖ Lam Khanh - VNA

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាការទូត Anwar Kargash ភាគីទាំងពីរបានឯកភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាការទូត UAE ជាមួយបណ្ឌិត្យសភាការទូត និងវិទ្យាស្ថានស្រាវជ្រាវនានារបស់វៀតណាម ដើម្បីកសាងកម្មវិធីសហប្រតិបត្តិការជាក់លាក់លើវិស័យបណ្តុះបណ្តាលកម្មាភិបាល ចែករំលែកលទ្ធផលស្រាវជ្រាវ វាយតម្លៃស្ថានភាពពិភពលោកនិងតំបន់ ក៏ដូចជារៀបចំសន្និសីទ និងសិក្ខាសាលាស្តីពីវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។

អនុប្រធានរដ្ឋ  លោកស្រី Vo Thi Anh Xuan ជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍វៀតណាមនៅ UAE។ រូបថត៖ Lam Khanh - VNA

អញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុន Masdar និង Mubadala ដែលជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេចំនួនពីរ របស់ UAE ក្នុងវិស័យថាមពលនិងថាមពលកកើតឡើងវិញ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជូនដំណឹងពីការអនុគ្រោះរបស់រដ្ឋាភិបាលវៀតណាមក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសលើវិស័យអភិវឌ្ឍន៍បៃតងនិងចីរភាព។ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Masdar និង Mubadala បានអះអាងពីគោលបំណងចង់ផ្លាស់ប្តូរជាមួយដៃគូវៀតណាមដើម្បីពិភាក្សាអំពីឱកាសសហប្រតិបត្តិការវិនិយោគជាក់លាក់ក្នុងវិស័យអាទិភាពដូចជាថាមពលស្អាត ថាមពលកកើតឡើងវិញ។

អញ្ជើញមកទស្សនានិងជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូតវៀតណាមនិងសហគមន៍ជន​វៀតណាមនៅ UAE អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា គោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមជានិច្ចកាលថែទាំងនិងយកចិត្តទុកដាក់ជាពិសេសចំពោះ​សហគមន៍ជនវៀតណាមនៅឯបរទេស។ លោកស្រីបានស្នើឲ្យស្ថានទូតវៀតណាម និងគណៈកម្មាធិការទំនាក់ទំនងសហគមន៍ជនវៀតណាមនៅ UAE បន្តធ្វើឲ្យល្អថែមទៀតនូវតួនាទីតភ្ជាប់និងជួយឧបត្ថម្ភជនរួមជាតិឱ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព នឹងនរចិត្តធ្វើអាជីវកម្ម និងធ្វើសមាហរណកម្មកាន់តែប្រសើរចូលក្នុងសង្គមសាមី; ពង្រឹងការរៀបចំសកម្មភាពសហគមន៍សមដៅថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ព្រមទាំងផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើរអំពីប្រទេស និងប្រជាជនវៀតណាមជាមួយប្រជាជន UAE ផងដែរ៕



top