អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋឡាតវី លោក Raimond Vejonis
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាតវី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋឡាតវី លោក Raimond Vejonis ។
នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះរាល់ ការបោះជំហានយ៉ាងសកម្មនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងវៀតណាមនិងឡាតវីនាពេលកន្លងទៅ ជាពិសេសគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោកស្រីក៏បានស្នើឲ្យប្រទេសទាំងពីរ ចុះហត្ថលេ ខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ជនកាន់លិខិតឆ្លងដែន ការទូត រួមទាំងលើកឡើងនូវវិធានការសហប្រតិបត្តិការ លើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល ការពារជាតិ-សន្តិសុខ និងកុងស៊ុល។
រីឯប្រធានាធិបតីឡាតវី លោក Raimonds Vejonis បានអះអាងថា ឡាតវីត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម បង្កើនទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និង សម្តែងក្តីសោមស្សន៍រីករាយចំពោះការដែលវៀតណាមនិង EU បានសម្រេចទាំងស្រុង នូវកិច្ចចរចារ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) និងមានបំណងថា កិច្ចព្រមព្រៀងនេះនឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ សំដៅបង្កើតមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការ នាពេលអនាគតរវាងវៀតណាមជាមួយ EU ដែលក្នុង នោះមានទាំងឡាតវីផង។
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរដ្ឋាភិបាលសាធារណរដ្ឋឡាវី ស្តីពីការឆៀសវាងការហូតពន្ធពីរដងនិងរាំង ស្កាត់ការរត់ពន្ធទៅលើបណ្តាប្រភេទពន្ធចំណូល និងពិធីសារភ្ជាប់ជាមួយដែរ។
ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ ទស្សនាសាកលវិទ្យាល័យពហុបច្ចេកទេស Riga ជាមហាវិទ្យាល័យបច្ចេកទេសយូរបំផុតក្នុងតំបន់ Baltic៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម