
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូខេត្ត Quang Nam
នៅក្នុងជំនួបជាមួយគណៈប្រតិភូវីរអ្នកម្តាយ យុទ្ធជនពិការនិងគ្រួសារគោលនយោបាយ មួយចំនួននៅទីរួមខេត្ត Dien Ban ខេត្ត Quang Nam នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នា២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលផ្តោតសំខាន់លើការងារពិនិត្យនិងកែប្រែគោលនយោបាយឲ្យសមស្រប ដើម្បីជនមានគុណូបការៈសុទ្ធតែ ទទួលបានការថែទាំនិងគោលនយោបាយអនុគ្រោះនានាផងដែរ។ លោកស្រី Dang Thi Ngoc Thinh មានប្រសាសន៍ថា៖
“ខេត្ត Quang Nam បន្តថែទាំឲ្យបានល្អថែមទៀតសម្រាប់ប្រជាជន ជាពិសេសគឺគ្រួសារគោលនយោបាយ។ ទន្ទឹមជាមួយនឹងគោលនយោបាយ របស់រដ្ឋខេត្តត្រូវបន្តចលនាសប្បុរសជនជួយឧបត្ថម្ភនិងថែទាំគ្រួសារគោលនយោបាយ ឲ្យបានល្អថែមទៀត ព្រមទាំងត្រួតពិនិត្យឡើងវិញ នូវមុខសញ្ញាដែលមានគុណូបការប៉ុន្តែមិនទាន់ត្រូវ បានទទួលស្គាល់តាមបទបញ្ញត្តិរបស់រដ្ឋ”។
នាពេលកន្លងទៅខេត្ត Quang Nam បានបំពេញល្អចលនា “ផឹកទឹកនឹកដល់ ប្រភពដើម” ចលនារៃអង្គាសប្រាក់សម្រាប់ “មូលនីធិតបស្នងសង្គម” និងអនុវត្តសកម្មភាពមនុស្សធម៌ជាច្រើនទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម