ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh៖ ខេត្ត Hai Hau​ ត្រូវពង្រីកនូវ​ប្រពៃណី​បដិវត្តន៍​ក្នុង​សម័យកាលថ្មី​


អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh

 នាថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០១៨ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​លើកទី១៣០ នៃទិវាបង្កើតស្រុក ​Hai Hau ខេត្ត Nam Dinh (១​៨៨៨-២០១៨​) និង​ទទួល​កិត្ត​នាម​ជាវីរៈ​ជន​ កង​កម្លាំងប្រដាប់អាវុធប្រជាជន ក្នុងសង្គ្រាមប្រឆាំងអាណា​និគម​និយម​បារាំងឈ្លាន​ពាន។ 
 ​
អញ្ជើញ​ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើឲ្យស្រុក Hai Hau បន្ត ភាព​ស្វាហាប់​ ​ការច្នៃប្រឌិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរាល់សក្កានុភាព ​ប្រៀប​ខ្លាំងសម្រាប់​ការ​អភិវឌ្ឍ​​ ព្រមទាំង​ទទួ​លឲ្យបានច្រើនថែមទៀត នូវសមទ្ធផលលើគ្រប់វិស័យ​ក្នុងសម័យកាលថ្មី។ ស្រុកគប្បី​ផ្តោត​​សំខាន់​លើ​ការ ដោះស្រាយរាល់បញ្ហាសង្គម គោលនយោបាយសម្រាប់ជនមានគុណូបការៈ កាត់​បន្ថយ​ចំនួ​នគ្រួសារក្រីក្រ​ ពង្រឹង​ផែន​មហាសាមគ្គីប្រជាជនទាំងមូល សំដៅឆ្ពោះទៅការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ទន្ទឹមជាមួយ​គ្នានោះ​ ខេត្តគប្បី យកចិត្តទុកដាក់ ដល់កិច្ចការកសាងបក្ស កសាងប្រព័ន្ធនយោបាយ អនុវត្តន៍​ល្អរាល់​សេចក្តី​សម្រេច​ចិត្ត​របស់មជ្ឈឹមបក្សដោយផ្សារភ្ជាប់ជាមួយការជម្រុញការសិក្សានិងធ្វើតាមសតិ​ អារម្មណ៍ សីល​ធម៌​និង​រចនាបទ​របស់លោកប្រធានហូជីមិញផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top