ព័ត៌មាន

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao


 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក្នុងពិធី
 

នាយប់​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៩ នៅឈាបនដ្ឋាន Hang Duong (ស្រុក Con Dao) ខេត្ត Ba Ria-Vung Tau បាន​ប្រារព្ធពិធី អបអរសាទរខួបលើកទី ៤០ នៃការទទួលស្គាល់តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស Con Dao  ​(២៩ មេសា ១៩៧៩ - ២៩ មេសា ២០១៩) និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣។

អញ្ជើញ​ថ្លែងនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានស្នើដល់ខេត្ត Ba Ria-Vung Tau, ស្រុក ​Con Dao កសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ Con Dao ដោយផ្សាភ្ជាប់ជាមួយការអភិរក្សនិងជួសជុល  សម្រាប់​មណ្ឌល​បេតិកភណ្ឌបដិវត្តន៍ពិសេសរបស់វៀតណាម។  លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានសង្កត់​ធ្ងន់ថា៖

“ខ្ញុំ​ជឿជាក់ថា ជាមួយប្រពៃណីសាមគ្គីភាពរបស់កងទ័ពនិងប្រជាជនស្រុកកោះ ជា​មួយ​នឹង​ការ​ទទួល​ខុស​ត្រូវ​និង​បទ​ពិសោធន៍ក្នុងការងារអភិរក្សនូវបេតិកភណ្ឌ ដោយទាំងទឹកចិត្តនិងអារម្មណ៍ជាកុលបុត្រ កុលធីតា​វៀត​ណាម​នោះ យើងនឹងប្តេជ្ញាចិត្តបំពេញល្អនូវភារកិច្ចដែលបាន បក្សនិងរដ្ឋប្រគល់ជូន ក្នុងនោះរួម​ចំណែក​សំខាន់​ ដើម្បីតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស ពន្ធនាគារ Con Dao នៅតែ​សក្តិ​សម​ជាអាស័យ​ដ្ឋាន​ក្រហម​ សម្រាប់​អប់រំប្រពៃណី​សម្រាប់​ជំនាន់​ក្រោយៗ ផងដែរ”៕ 

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top