
អនុប្រធានគុយបាជឿជាក់ទៅលើទំនាក់ទំនងជាមួយវៀតណាមនឹងអភិវឌ្ឍន៍ល្អប្រសើរ (VNA)
ថ្លែងមតិនៅពិធីប្រគល់ជូនសារ តាំងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅគុយបា លោក Nguyen Trung Thanh នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ អនុប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោកស្រី Gladys Bejerano Portela បានសម្តែងនូវការជឿជាក់ទៅ លើទំនាក់ទំនងសហប្រតិបត្តិការ រវាងគុយបានិងវៀតណាម ដែលនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត ដោយឈរលើប្រវត្តិសាស្ត្រ និង ប្រពៃណីពីមុនមក។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅគុយបា លោក Nguyen Trung Thanh បានថ្លែងអំណរគុណហើយជឿជាក់ថា៖ នឹងបាន បក្សរដ្ឋគុយបាបង្កលក្ខណៈ ដើម្បីលោកបំពេញភារកិច្ចរួមចំណែកនាំទំនាក់ទំនង ទ្វេភាគីឡើងកំពស់ថ្មី ជាក់ស្តែងដើម្បីសមស្របនឹងទស្សនៈ របស់ថ្នាក់ដឹកនាំនិង បំណងប្រាថ្នារបស់ប្រជាជន និងសក្តានុភាពរបស់ប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម