ព័ត៌មាន

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា អធិការបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Olaf Scholz និងគណៈប្រតិភូជាន់ខ្ពស់អាល្លឺម៉ង់បានចាកចេញពីរដ្ឋធានីហាណូយ ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកាដល់ថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២២។
 អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបអធិការបតីអាល្លឺម៉ង់ Olaf Scholz (រូបថត៖ VNA)

 ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសន្ទនាជាមួយប្រព័ន្ធសារព័ត៌មាន ជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong ចូលរួមសន្និសីទតុមូលនៃអង្គភាពអាជីវកម្មវៀតណាម - អាល្លឺម៉ង់ជាដើម។

ក្នុងដំណើរទស្សនកិច្ចលើកនេះ អធិការបតី លោក Olaf Scholz ក៏បានអញ្ជើញទៅទស្សនាវិហារ Ngoc Son (ខណ្ឌ Hoan Kiem ទីក្រុងហាណូយ) និងញ្ជើញទៅទស្សនាកន្លែងតាំងបង្ហាញផ្ទាំងគំនូរ Thang Long Gallery នៅផ្ទះលេខ ៤១  ខណ្ឌ Hang Gai នៃទីក្រុងហាណូយ៕


top