ព័ត៌មាន

អត្រាគ្រួសារជនជាតិភាគតិចក្រីក្រ ថយចុះជាង ៣% ក្នុងមួយឆ្នាំ

នៅឆ្នាំ ២០២២ ជាមួយនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធី និងគោលនយោបាយជនជាតិភាគតិច អត្រាគ្រួសារក្រីក្រនៃជនជាតិភាគតិចបានថយចុះជាង ៣% ក្នុងមួយឆ្នាំ។ ជីវភាពរបស់ប្រជាជនមានស្ថេរភាពជាមូលដ្ឋាន សន្តិសុខសង្គមត្រូវបានធានា។
  ទិដ្ឋភាពសន្និសីទ។ រូបថត៖ VOV  

នេះគឺជាព័ត៌មាននៅក្នុងសន្និសីទជាតិបូកសរុបការងារជនជាតិភាគតិចឆ្នាំ ២០២២; បូកសរុបរយៈពេល១ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាលឆ្នាំ២០២១-២០៣០ ដំណាក់កាលទី១៖ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ និងការអនុវត្តភារកិច្ចឆ្នាំ ២០២៣។ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិចបានរៀបចំសន្និសីទនេះនាព្រឹកថ្ងៃទី ៤ ខែមករា នៅទីក្រុងហាណូយ។

នៅឆ្នាំ២០២៣ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិចនឹងបន្តអនុវត្តការងារសំខាន់ៗមួយចំនួន ដែលក្នុងនោះត្រូវរៀបចំឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១-២០៣០, ដំណាក់កាលទី១៖ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិភាគតិចលោក Hau A Lenh បានឲ្យដឹងថា ការអភិវឌ្ឍកសិកម្មគឺជាគោលដៅ និងភារកិច្ចកំពូលក្នុងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។

គោលដៅសំខាន់មួយគឺការដោះស្រាយជាមូលដ្ឋានសម្រាប់គ្រួសារជនជាតិភាគតិចទាំងអស់ ដែលនៅតែខ្វះខាតដីផលិតកម្ម ដើម្បីមានដីផលិត។ ទី២ គឺរៀបចំឡើងវិញនូវគំរូផលិតកម្ម តាមរយៈប្រព័ន្ធនៃក្រុមសហករណ៍ សហករណ៍ និងគំរូផលិតកម្មកសិកម្ម ដើម្បីធានានិរន្តរភាព និងការតភ្ជាប់ជាមួយទីផ្សារ


top