ព័ត៌មាន

អត្ថបទរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong លើក​ត្រដែត​តួនាទីរបស់រដ្ឋក្នុងការធានាសមភាពសង្គម

នេះគឺជាអត្ថបទ ដែលមានចំណេះដឹងសិក្សារៀនសូទ្រខ្ពស់ ពេញលេញនិងស៊ីជម្រៅ ហើយបង្កប់នូវការយល់ដឹងយ៉ាងជ្រៅជ្រះអំពីទំនាក់ទំនងរវាងរដ្ឋនិងប្រជាជន។

លោកសាស្ត្រាចារ្យរង បណ្ឌិត Faisal Ahmed នៃដេប៉ាតឺម៉ងសេដ្ឋកិច្ចអន្តរជាតិ សាលាគ្រប់គ្រង FORE នៅញូវដេលី (ឥណ្ឌា) (រូបថត៖ TTXVN)


ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងញូវដេលី លោកសាស្ត្រាចារ្យរង បណ្ឌិត Faisal Ahmed នៃដេប៉ាតឺម៉ងសេដ្ឋកិច្ចអន្តរជាតិ សាលាគ្រប់គ្រង FORE នៅញូវដេលី (ឥណ្ឌា) បានបង្ហាញពីចំណាប់អារម្មណ៍ ចំពោះអត្ថបទរបស់អគ្គលេខា បក្ស លោក Nguyen Phu Trong ក្រោមចំណងជើងថា “ បញ្ហាទ្រឹស្តីមួយចំនួន និងតថភាពជាក់ស្តែងស្តីពីលទ្ធិសង្គមនិយមនិង មាគ៌ា ឆ្ពោះទៅសង្គមនិយមនៅវៀតណាម។ យោងតាមលោកសាស្រ្តាចារ្យរង Faisal Ahmed បានឲ្យដឹងថានេះគឺជាអត្ថបទ ដែលមានចំណេះដឹងសិក្សារៀនសូទ្រខ្ពស់ ពេញលេញ និងស៊ីជម្រៅ ហើយបង្កប់នូវការយល់ដឹងយ៉ាងជ្រៅជ្រះអំពីទំនាក់ទំនងរវាងរដ្ឋនិងប្រជាជន។ ព្រមទាំង លើកត្រដែតនូវតួនាទីពិតរបស់រដ្ឋក្នុងការធានាសមភាពសង្គម ដែលជាតម្រូវការក្នុងយុគសម័យបច្ចុប្បន្ន។ អត្ថបទនេះបានគូសបញ្ជាក់អំពីគោលដៅអនាគតដោយយកមនុស្សជាមជ្ឈភាពសម្រាប់វៀតណាម។ គោលដៅនេះមានតម្លៃសម្រាប់ សហគមន៍អន្តរជាតិជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ពង្រីកសាយភាយថែមទៀត។ អ្នកជំនាញឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថាអត្ថបទនោះបានចង្អុលបង្ហាញយ៉ាងត្រឹមត្រូវថាសេដ្ឋកិច្ច ទីផ្សារតម្រង់ទិសដៅសង្គមនិយម រួមមានទម្រង់កម្មសិទ្ធិនិងសមាសសភាគសេដ្ឋកិច្ចជាច្រើន។ នេះជាគំរូសេដ្ឋកិច្ចសមស្របបំផុត ដើម្បីកសាងសមត្ថភាពប្រកួតប្រជែងជាសកលរបស់វៀតណាមក្នុងពាណិជ្ជកម្មនិងវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top