ក្នុងឱកាសខួបលើកទី១៣៦ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៦) នាថ្ងៃទី ១៧ ឧសភា) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានចេញផ្សាយអត្ថបទសំខាន់មួយ ដែលមានចំណងជើងថា “ពន្លឺ ហូជីមិញ បំភ្លឺផ្លូវសម្រាប់យើង”។
អត្ថបទនេះមិនត្រឹមតែជាការបង្ហាញពីការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសារនយោបាយមួយអំពីការអនុវត្តន៍ដោយមានការច្នៃប្រឌិតនូវសតិអារម្មណ៍ហូជីមិញ ដើម្បីដឹកនាំប្រទេសចូលទៅក្នុងយុគសម័យថ្មីមួយ - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។
នៅក្នុងអត្ថបទនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានថ្លែងថា ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែលជាខួបលើកទី១៣៦ នៃទិវារកំណើតរបស់លោកប្រធានហូជីមិញ ដ៏មហិមារ ចំពេលវេលាដ៏ពិសេសមួយ។ មហាសន្និបាតលើកទី១៤ របស់បក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយកំណត់ទិសដៅយុទ្ធសាស្ត្រ ដើម្បីនាំប្រទេសចូលទៅក្នុងយុគសម័យថ្មីមួយ។ ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ បានបើកជំពូកថ្មីមួយ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ទិសដៅយុទ្ធសាស្ត្រនៃមហាសន្និបាត គឺជាការបន្ត ការអនុវត្ត និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនៃសតិអារម្មណ៍ហូជីមិញ ក្នុងបរិបទប្រវត្តិសាស្ត្រថ្មី។ ដំបូងបង្អស់ និងសំខាន់បំផុត សតិអារម្មណ៍ “ប្រជាជនគឺជាឬសគល់” របស់លោកប្រធានហូជីមិញ នៅតែបន្តជាប៉ូលណែនាំ នៃគោលនយោបាយ និងគោលការណ៍ណែនាំទាំងអស់ នៅក្នុងសម័យកាលបច្ចុប្បន្ន។ សតិអារម្មណ៍របស់លោកប្រធាន ហូ ជីមិញ អំពីឯករាជ្យភាព ខ្លួនទីពឹងខ្លួន ម្ចាស់ការ នៅតែបន្តបំភ្លឺផ្លូវនៃការអភិវឌ្ឍជាតិ ក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ បដិវត្តន៍ឧស្សាហកម្មលើកទី៤ និងការផ្លាស់ប្តូរសកលយ៉ាងស៊ីជម្រៅ។
ទាក់ទងនឹងការកសាងបក្ស សតិអារម្មណ៍ហូ ជីមិញ នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់ជាពិសេសសម្រាប់ការកសាង កែតម្រូវបក្ស និងប្រព័ន្ធនយោបាយនៅក្នុងសម័យកាលថ្មី។ នៅក្នុងអត្ថបទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា ប្រទេសដែលចង់បានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ត្រូវតែមានបក្សមួយដ៏ស្អាតស្អំ និងរឹងមាំយ៉ាងពិតប្រាកដ ជាមួយនឹងភាពក្លាហាន បញ្ញា សីលធម៌ កិត្យានុភាព និងសមត្ថភាពភាពជាអ្នកដឹកនាំគ្រប់គ្រាន់។ អត្ថបទនេះក៏បានសង្កត់ធ្ងន់ផងដែរថា ភារកិច្ចនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ មិនត្រឹមតែជាភារកិច្ចនៃការកសាង និងអភិវឌ្ឍន៍បក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចមួយដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាជន ការពារធនធានជាតិ និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍផងដែរ។
ទាក់ទងនឹងមហាសាមគ្គីជនជាតិ សតិអារម្មណ៍ហូ ជីមិញ នៅតែជាប្រភពកម្លាំងយុទ្ធសាស្ត្រនៅក្នុងសម័យកាលថ្មី។ នៅក្នុងសម័យកាលបច្ចុប្បន្ន មហាសាមគ្គីមិនត្រឹមតែជាតម្រូវការនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធនធានសម្រាប់ការអភិវឌ្ឍផងដែរ។
ទាក់ទងនឹងវប្បធម៌ មនុស្ស សតិអាមរម្មណ៍របស់លោកប្រធាន ហូ ជីមិញ នៅតែបន្តបំភ្លឺតម្រូវការសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ការអភិវឌ្ឍជាតិមិនមែនគ្រាន់តែជាកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន ការបណ្តុះចរិតលក្ខណៈ ការកសាងសីលធម៌ ការអភិវឌ្ឍវប្បធម៌ និងការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនផងដែរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានសង្កត់ធ្ងន់យ៉ាងខ្លាំងថា ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធាន ហូ ជីមិញ នាពេលបច្ចុប្បន្ននេះ មិនអាចស្ថិតត្រឹមពាក្យសម្ដី ពាក្យស្លោកដែលទាក់ទាញ ឬចលនាស្រពិចស្រពិលនោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ត្រូវតែផ្លាស់ប្តូរទៅជាក្រមសីលធម៌សេវាសាធារណៈ ការអនុវត្តវិន័យ វប្បធម៌នៃភាពស្មោះត្រង់ ស្មារតីនៃការច្នៃប្រឌិត ការទទួលខុសត្រូវក្នុងការបម្រើប្រជាជន សមត្ថភាពចាត់តាំង និងលទ្ធផលជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ។
លោកអគ្គលេខាបក្ស ប្រធានបានសម្តែងទំនុកចិត្តថា ក្រោមពន្លឺរបស់លោក ហូ ជីមិញ ជាមួយនឹងភាពក្លាហាន ប្រាជ្ញា ឆន្ទៈ និងសេចក្តីប្រាថ្នារបស់វៀតណាម បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ពិតជានឹងអនុវត្តសេចក្តីសម្រេចនៃមហា សន្និបាតជាតិលើកទី១៤ របស់បក្សដោយជោគជ័យ សម្រេចបាននូវគោលដៅយុទ្ធសាស្ត្រពីរ គឺរយៈពេល ១០០ ឆ្នាំ និងសម្រេចនូវសេចក្តីប្រាថ្នាសម្រាប់ប្រទេសជាតិដ៏រឹងមាំ និងវិបុលភាព ដោយស្មារតីប្រគៀកស្មាជាមួយមហាអំណាចឈានមុខគេលើពិភពលោក ដូចដែលលោកអ៊ំហូជាទីស្រឡាញ់តែងតែប្រាថ្នា៕