ព័ត៌មាន

អតីតប្រធានរដ្ឋ លោក Truong Tan Sang អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅខេត្ត Ha Giang


 អតីតប្រធានរដ្ឋ លោក Truong Tan Sang អញ្ជើញចូលរួមក្នុងពិធី
 

នាថ្ងៃទី៩​​ ខែឧសភា ឆ្នាំ២០២០ នៅឈាបនដ្ឋានបញ្ចុះសពយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត An Giang បានរៀបចំ​ពិធីរំលឹកវិញ្ញាណក្ខន្ធនិងបញ្ចុះសពយុទ្ធជនពលី ដែលពលី​កម្ម​នៅក្នុង​សង្ក្រាម​ការពារ​ព្រំដែន​ភាគ​ខាង​ជើងនៃមាតុប្រទេស។  

អញ្ជើញ​ចូលរួមក្នុង ពិធីនេះ មានវត្តមានអតីតប្រធានរដ្ឋ លោក Truong Tan Sang និងលោក​ឧត្តមសេនីយ៍​ឯកបំរុង​ Le Chiem អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស។

អតីត​ប្រធាន​រដ្ឋលោក Truong Tan Sang និងគណៈប្រតិភូបានអញ្ជើញ អុធធូប ដាក់ផ្កាដើម្បីឧទ្ទិសកុសល ដល់​វិញ្ញាណ ក្ខ័ន្ធយុទ្ធជនដែលពលីកម្មដោយអង់អាចក្លាហានដើម្បីបុព្វហេតុការពារមាតុភូមិ។ បន្ទាប់មក គណៈ​ប្រតិភូបាន​បញ្ចូនអដ្ឋិធាតុយុទ្ធជន ៧ នាក់ បញ្ចុះនៅឈបនដ្ឋានយុទ្ធជនពលីជាតិ Vi Xuyen ខេត្ត Ha Giang ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top