ព័ត៌មាន

អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Tony Blair៖ វៀតណាមជានិច្ចកាលដើរតួនាទីសំខាន់ ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស

នារសៀលថ្ងៃទី ១០ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកលលោក (TBI) ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair។ (រូបថត៖ VGP/Nhat Bac)

TBI គឺជាអង្គការមិនរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងដោយអតីត នាយករដ្ឋមន្ត្រី លោក Tony Blair ដើម្បីជួយរដ្ឋាភិបាលនានាក្នុងការដោះស្រាយបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយតាមរយៈការកសាងយុទ្ធសាស្ត្រ គោលនយោបាយ និងការជំរុញសកលភាវូបនីយកម្ម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសម្ដែង បំណងថា នាពេលខាងមុខ លោក Tony Blair បន្តយកចិត្តទុកដាក់ និងរួមចំណែក ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើគ្រប់វិស័យ; ជា ពិសេសការពិគ្រោះយោបល់ និងដើរតួនាទីជាស្ពានតភ្ជាប់ជាមួយដៃគូនានា ដើម្បីជួយ ឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល... ; ទាក់ទាញទុន វិនិយោគប្រកបដោយគុណភាព ក្នុងនោះមានដើមទុនមកពីអឺរ៉ុបផងដែរ។
រីឯខ្លួនវិញ អតីតនាយករដ្ឋមន្ត្រីលោក Tony Blair បានអះអាងថា វៀតណាម ជានិច្ចកាលដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងកិច្ចការបរទេសរបស់អង់គ្លេស វាយ តំលៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានទស្សនៈដែលយក មនុស្សជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាគោលដៅនិងកម្លាំងចលករនៃការអភិវឌ្ឍ។ ដោយយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh ក្នុងឋានៈជាប្រធានវិទ្យាស្ថាន TBI លោក Tony Blair បានអះអាង ថា នឹងបន្តកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការជំរុញគម្រោងកិច្ចសហ ប្រតិបត្តិការក្នុងស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ៕

top