ព័ត៌មាន

អតិរេកនាំចេញរបស់វៀតណាមសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក


 រូបថតឧទាហរណ៍ (ប្រភព៖ tapchicongthuong.vn)
 

យោងតាម​ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមចេញផ្សាយកាលពីថ្ងៃទី ២៩ ខែឧសភា បាន​អោយ​ដឹង​ថា ​ទំហំនាំចេញទំនិញរបស់វៀតណាមក្នុងរយៈពេ​ល ៥ ខែដើមឆ្នាំសម្រេចបានជាង ​៩៩,៣ ពាន់លាន​ដុល្លារ​អាមេរិក​ហើយការនាំចូលសម្រេចបាន ៩៧,៤ ពាន់លានដុល្លារអាមេរិក។
 
ហេតុដូច្នេះ  «ជញ្ជីងពាណិជ្ជកម្ម»នៃទំនិញក្នុងរយៈពេល ៥ ខែមានអតិរេកនាំចេញសម្រេចបាន ១,៩ ពាន់​លាន​​ដុល្លារអាមេរិក។ មានទំនិញចំនួន ១៧ មុខដែលមានទំហំពាណិជ្ជកម្មនាំចេញសម្រេចលើសពី ១ ពាន់​លាន​ដុល្លារ​រួម​មាន៖ ទូរស័ព្ទនិងគ្រឿងបន្លាស់; អេឡិចត្រូនិច កុំព្យូទ័រ  វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន ស្បែកជើង និង​ផលិត​ផល​ឈើជាដើម។ ទាក់ទងនឹងទីផ្សារទំនិញនាំចេញ សហរដ្ឋអាមេរិក​គឺជាទីផ្សារ​នាំចេញ​ធំបំផុត​របស់​វៀត​ណាម ក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំនេះ។ បន្ទាប់មកគឺប្រទេសចិន អឺរ៉ុប សហភាពអឺរ៉ុប អាស៊ាន ជប៉ុននិង​កូរ៉េខាង​ត្បូង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top