ព័ត៌មាន

អតិរេកនាំចេញរបស់វៀតណាមសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាមចេញផ្សាយកាលពីថ្ងៃទី ២៩ ខែឧសភា បានអោយដឹងថា ទំហំនាំចេញទំនិញរបស់វៀតណាមក្នុងរយៈពេល ៥ ខែដើមឆ្នាំសម្រេចបានជាង ៩៩,៣ ពាន់លានដុល្លារអាមេរិកហើយការនាំចូលសម្រេចបាន ៩៧,៤ ពាន់លានដុល្លារអាមេរិក។
 

រូបថតឧទាហរណ៍ (ប្រភព៖ tapchicongthuong.vn)
 



ហេតុដូច្នេះ  «ជញ្ជីងពាណិជ្ជកម្ម»នៃទំនិញក្នុងរយៈពេល ៥ ខែមានអតិរេកនាំចេញសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក។ មានទំនិញចំនួន ១៧ មុខដែលមានទំហំពាណិជ្ជកម្មនាំចេញសម្រេចលើសពី ១ ពាន់លានដុល្លាររួមមាន៖ ទូរស័ព្ទនិងគ្រឿងបន្លាស់; អេឡិចត្រូនិច កុំព្យូទ័រ  វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន ស្បែកជើង និងផលិតផលឈើជាដើម។ ទាក់ទងនឹងទីផ្សារទំនិញនាំចេញ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៥ ខែនៃដើមឆ្នាំនេះ។ បន្ទាប់មកគឺប្រទេសចិន អឺរ៉ុប សហភាពអឺរ៉ុប អាស៊ាន ជប៉ុននិងកូរ៉េខាងត្បូង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម



top