ព័ត៌មាន

អចិន្ត្រៃគណៈលេខាលោក Tran Quoc Vuong ជួបធ្វើការជាមួយគណៈកម្មាធិការ បក្សខេត្ត Quang Ngai

នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារដឹកនាំដោយអចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Quang Ngai ភាគកណ្ដាលវៀតណាមអំពីលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្ត មហាសន្និបាតលើកទី១២របស់បក្ស និងមហាសន្និបាតបក្សភាគខេត្តលើកទី១៩។



ថ្លែងមតិក្នុងជំនួបនេះ លោក Tran Quoc Vuong បានក្រើនរំលឹកគណៈកម្មាធិការបក្សខេត្ត Quang Ngai បន្តអនុវត្តន៍​ឲ្យបានល្អនូវការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ រក្សារឹងមាំនូវគោលការណ៍ប្រមូលផ្ដុំប្រជាធិប​តេយ្យ​ ធ្វើការតាមបទបញ្ញត្តិ។ រួមជាមួយគ្នានោះខេត្តចាំបាច់ត្រូវអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់នូវការបញ្ជាណែនាំរបស់បក្ស​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះត្រូវពង្រីកនូវ ឧត្តមភាពរបស់ខេត្ត ពិសេសគឺរោងចក្រចម្រាញ់ប្រេង Dung Quat ដើម្បីអភិវឌ្ឍន៍កម្លាំងផ្ទៃក្នុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top