ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាមជំរុញខ្លាំងការអនុវត្តបញ្ញាសិប្បនិម្មិត

អ្នកជំនាញបាន វាយតម្លៃថា ការអនុវត្តបញ្ញាសិប្បនិម្មិតនិងទិន្នន័យធំ ក្នុងប្រតិបត្តិការរបស់អង្គភាព អាជីវកម្ម គឺជានិន្នាការដែលមិនអាចជៀសផុតបាន ហើយតាមពិតទៅ បណ្ដាអង្គភាព អាជីវកម្មកំពុងខិតខំប្រឹងប្រែងដើម្បីទាញយកប្រយោជន៍ពីសក្ដានុពលនៃ AI និង Big Data។
  បណ្ដាវាគ្មិនដែលចូលរួមសិក្ខាសាលា "បញ្ញាសិប្បនិម្មិត (AI) និងការ វិភាគទិន្នន័យរូបភាព - សក្ដានុពលដែលមិនទាន់បានប្រើសម្រាប់អង្គភាពអាជីវកម្ម”។ (រូបថត៖ diendandoanhnghiep.vn)  

នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សម្ព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមសាខា ទីក្រុងហូជីមិញ (VCCI ហូជីមិញ) បានសម្របសម្រួលជាមួយអង្គភាពអាជីវកម្មបច្ចេក វិទ្យាមួយចំនួន រៀបចំសិក្ខាសាលាក្រោមប្រធានបទ បញ្ញាសិប្បនិម្មិត (AI) និងការ វិភាគទិន្នន័យរូបភាព - សក្ដានុពលដែលមិនទាន់បានប្រើសម្រាប់អង្គភាពអាជីវកម្ម។ បញ្ហាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big Data) កំពុងជាឱកាសក៏ដូចជាបញ្ហាប្រឈម សម្រាប់អង្គភាពអាជីវកម្មនៅក្នុងយុគសម័យអ៊ីនធឺណិតនៃវត្ថុទាំងពួង (IoT)។ អ្នកជំនាញបាន វាយតម្លៃថា ការអនុវត្តបញ្ញាសិប្បនិម្មិតនិងទិន្នន័យធំ ក្នុងប្រតិបត្តិការរបស់អង្គភាព អាជីវកម្ម គឺជានិន្នាការដែលមិនអាចជៀសផុតបាន ហើយតាមពិតទៅ បណ្ដាអង្គភាព អាជីវកម្មកំពុងខិតខំប្រឹងប្រែងដើម្បីទាញយកប្រយោជន៍ពីសក្ដានុពលនៃ AI និង Big Data។ លោក Tran Ngoc Liem នាយករង VCCI ហូជីមិញ បានចាត់ទុកថា៖

អង្គភាពអាជីវកម្មជាច្រើននៅតែប្រើប្រាស់ភាសាសរសេរកម្មវិធីតាមបែប ប្រពៃណី (ពោលគឺបញ្ចូលទិន្នន័យដោយដៃ) ជំនួសឲ្យការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការដោះស្រាយទិន្នន័យ។ នេះជាការងារដ៏លំបាក ចំណាយពេលច្រើនណាស់ បុគ្គលិកត្រូវបញ្ចូលទិន្នន័យដោយដៃ ហើយរបៀបនេះធ្វើឲ្យបាត់លក្ខណៈសត្យា នុម័តនិងភាពត្រឹមត្រូវនៃទិន្នន័យ។ ដូច្នេះហើយ ការអនុវត្តបច្ចេកវិទ្យា AI ឲ្យបានឆាប់ នៅក្នុងការគ្រប់គ្រងនិងប្រមូលទិន្នន័យគឺចាំបាច់ណាស់


top