ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ - ពាណិជ្ជកម្ម


 ការសម្តែងសិល្បៈក្នុងពិធី (VOV) 
 

 នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) ស្ថានទូត​វៀត​ណាម​និង​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាមបានសហការជាមួយក្លឹបអាជីវកម្មវៀតណាមនៅកម្ពុជា (VBCC) ដើម្បីរៀប​ចំ​វេទិកាជំរុញ​ពាណិជ្ជកម្ម-វិនិយោគ វៀតណាម - កម្ពុជា ឆ្នាំ ២០១៩ ដោយ​មានការ​ចូល​រួម​ពី​តំណាង​អង្គភាព​អាជីវកម្ម​ សម្ព័ន្ធសមាគមមុខរបរ សភាពាណិជ្ជកម្ម រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន តំបន់របស់​ប្រទេស​ទាំង​ពីរ​។
 
អញ្ជើញ​ថ្លែងមតិនៅវេទិកានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បាន​សង្កត់​ធ្ងន់​ថា​៖ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការអ្នកជិតខាងល្អប្រើរ និងមិត្តភាព​ជាប្រពៃណី​រវាង​វៀត​ណាម​និង​កម្ពុជា​កំពុង​រីកចម្រើនយ៉ាងខ្លាំង។ ពោលគឺ នា​ពេលបច្ចុប្បន្ននេះ វៀតណាម​ជាដៃគូសេដ្ឋកិច្ច​ឈានមុ​ខ​របស់​កម្ពុជា​ ដោយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ សម្រេចបានចំនួន ៤,៧ ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែ​ប៉ុណ្ណោះ វៀតណាមនៅមានគម្រោងវិនិយោគនៅកម្ពុ​ជាចំនួន ២១៤ ដែលមា​នដើមទុន​ចុះបញ្ជី​សរុប​ជាង​ ៣ ពាន់លានដុល្លារអាមេរិ​កទៀត​ផង។
 
ឯកអគ្គរដ្ឋទូត លោក Vu Quang M​inh បានគូសបញ្ជាក់ថា៖ វេទិកាស្តីពីការ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​វៀត​ណាម និងកម្ពុជា​លើកនេះ នឹងជួយឱ្យអាជីវកម្មចាប់ យកសក្តានុ​ពលនិងកាលានុវត្ត​ន៍ភាពថ្មីៗ។ ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏ជាឱកាសសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ​ ដើម្បីជួបប្រាស្រ័យនិងចែករំលែក​នូវបទ​ពិសោធន៍​រួម​ទាំងដាក់ចេញនូវអនុសាសន៍ដល់អាជ្ញាធ​រ នៃប្រទេសទាំងពីរ ដើម្បីដោះស្រាយបន្ទាន់រាល់ឧបសគ្គ រួ​ម​ទាំង​បង្ក​​លក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​ឲ្យបាន​​អភិវឌ្ឍយ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍នៃភាគីទាំងពី​រផងដែរ”។
 
នៅ​ឯវេទិកានេះ វាគ្មិននិងតំណាងស្ថានទូតវៀតណាមបានឆ្លើយសំណួរជាច្រើនរបស់ សហគ្រាសវៀតណាម ដោយ​ផ្តោត​លើការចេញទិដ្ឋាការ បែបបទវិនិយោគ គោលនយោបាយអនុគ្រោះ ការកំណត់​ពន្ធក្នុ​ងចំណោ​មវិស័យ​ជាក់​លាក់ ដើម្បីសហគ្រាសទាំងអស់នេះដែល​មានគម្រោងវិ​និយោគ​ នៅកម្ពុជា​បាន​ជ្រាប​ផង​ដែរ​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


top