ព័ត៌មាន

អង្គភាពអាជីវកម្មវៀតណាម - កម្ពុជាបង្កើនការដោះដូរពាណិជ្ជកម្ម

 នារសៀលថ្ងៃទី២៦ ​ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុង  បាលុង​ ខេត្តរតនគិរី នៃព្រះរាជាណាចក្រ​​កម្ពុជា មន្ទីរ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម Gia Lai បាន​រួមសហការ​ជាមួយ​មន្ទីរ​​ពាណិជ្ជកម្ម​ខេត្ត​រតនគិរី ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃស្ថាន​ទូត​វៀតណាម​ប្រចាំកម្ពុជា បាន​រៀបចំពិធី​បើក​ផ្សារ​​ណាត់​​ទំនិញ​វៀត​​ណាម។
 
ផ្សារណាត់​ទំនិញវៀតណាមនៅកម្ពុជាបានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែតុលា) ។ ផ្សារ​នេះ​​មាន​ទ្រង់ទ្រាយស្តង់ទំនិញចំនួន ៣០ មកពី​អង្គភាព​អាជីវកម្ម​វៀតណាម និងតូបលក់ទំនិញចំនួន១០ នៅ​តាម​​បណ្តាក្រុមហ៊ុនកម្ពុជា ដែលមានរបស់របរ មុខ​ទំនិញដ៏សម្បូរបែបនិងមានគុណភាព។ លើសពីនេះទៀត នៅ​ផ្សារ​ណាត់​​នេះបានប្រព្រឹត្ត​ទៅសកម្មភាព ជួបប្រាស្រ័យវប្បធម៌និងសកម្មភាពកំសាន្ត ជាច្រើន ដូចជាការសម្តែង​សិល្បៈ​និង​​វប្បធម៌ធ្វើម្ហូប ដើម្បីបម្រើភ្ញៀវទេសចរទៅទ​ស្សនានិងទីញទំនិញតែ​ម្តង៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top