ព័ត៌មាន

អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ


អង្គភាពអាជីវកម្មគឺជាកំលាំងពលំអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ (Image: VNA)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០១៦ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម​នឹងប្រព្រឹត្ត​ទៅសន្និសីទ​រវាង​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល ជាមួយអង្គភាពអាជីវកម្ម​ឆ្នាំ២០១៦។ នេះគឺជា​ព័ត៌មាន​ដែលត្រូវ​បាននាំចេញ​នៅសន្និសីទ​កាសែត ដែល​ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំឡើង នាព្រឹកថ្ងៃទី​២២ ខែ​មេសា នៅទីក្រុង​ហាណូយ​។ ដោយប្រធានបទ «ក្រុមហ៊ុនវៀតណាមគឺជាកំលាំងពលំអភិវឌ្ឍន៍​សេដ្ឋកិច្ច របស់ប្រទេសជាតិ» សន្និសីទ​គ្រោង​នឹងមាន​ការចូលរួមរបស់អាជីវករ​ចំនួន ៥០០ នាក់។ ថ្លែងមតិនទីសន្និសីទកា​សែត លោក  Le Manh Ha អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា៖

​«ចំណុចពិសេសនៃសន្និសីទកលើកនេះគឺមានការចូលរួម របស់ក្រុម​ហ៊ុនវៀត​ណាម​ផង​និង​ក្រុមហ៊ុន​មាន​ទុន​វិនិយោគប​រទេ​សផង។ ប្រការនេះបង្ហាញ​នូវ សមភាព​ការយក​ចិត្តទុក​ដាក់ របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​មជ្ឈដ្ឋាន​អាជីវករ​ដែលមានទុនវិនិយោគពីបរ​ទេស។ ប្រធានបទនៃសន្និសីទលើកនេះ​បាន​បង្ហាញ នូវស្មារ​តី​របស់​សេចក្តី​សម្រេចចិត្តមហា​សន្និបាទលើកទី ១២​ក្នុង​នោះ សេដ្ឋកិច្ច ឯកជន​គឺជាកត្តាសំខាន់​មួយក្នុង​ចំណោម​កំលាំង​ពលំ​ របស់ប្រទេសជាតិ។ ម្ប៉ាង ទៀត នេះគឺជាលើកដំបូងដែលសន្និ​សីទ រវាង​នាយករដ្ឋមន្ត្រី​ជាមួយ​មជ្ឈដ្ឋាន​អាជី​វករ ត្រូវបានផ្សាយផ្ទាល់លើមធ្យោបាយ​គ្រប់ប្រភេទ៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top