ព័ត៌មាន

អង្គការសុខភាពពិភពលោករួមចំណែកយ៉ាងសកម្មដល់ជោគជ័យក្នុងគោលដៅ កសាងប្រព័ន្ធសុខាភិបាលវៀតណាម ដំណាក់កាល ២០២០ - ២០៣០

លោកឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក និងរូបលោក Kidong Park ផ្ទាល់ សម្រាប់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
  ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងលោកជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម (រូបថត៖ VGP)  

 

នារសៀលថ្ងៃទី ២៧ មេសា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញទទួលជួបលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម មកជំរាបលាក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅ វៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោក និងរូបលោក Kidong Park ផ្ទាល់ សម្រាប់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និយាយដោយឡែក ក៏ដូចជាការជួយឧបត្ថម្ភរបស់អង្គការសុខភាពពិភពលោកសម្រាប់ វៀតណាម ក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងទៅលើគ្រប់ផ្នែកនៃវិស័យសុខាភិបាលដូចជា៖ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ការប្រយុទ្ធប្រឆាំងជំងឺឆ្លង និងមិនឆ្លង ការចាក់វ៉ាក់សាំងបើកទូលាយ ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការពិគ្រោះយោបល់កសាងគោលនយោបាយសុខាភិបាល ការផ្លាស់ប្ដូរថ្មីហិរញ្ញវត្ថុសុខាភិបាល ការសម្របសម្រួលជំនួយ ការធានារ៉ាប់រងសុខាភិបាល  គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍  ជំងឺរបេង គ្រុនចាញ់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីសង្ឈឹមថា ក្នុងតួនាទីថ្មី លោកបណ្ឌិត Kidong Park នឹងបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងសកម្មភាពសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោកនិងវៀតណាមលើវិស័យសុខាភិបាល រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅកសាងប្រព័ន្ធសុខាភិបាលវៀតណាមទំនើប និងពេញលេញ និងសម្រេចរាល់គោលដៅដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រថែទាំ និងការពារសុខភាពជូនប្រជាជន ដំណាក់កាល ២០២០-២០៣០ ផងដែរ៕


top