ព័ត៌មាន

អង្គការសុខភាពពិភពលោកព្រមានពីសភាពធ្ងន់ធ្ងរនៃរលកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ នៅទ្វីបអាហ្វ្រិក

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាថា គិតត្រឹមម៉ោង ១ ថ្ងៃទី ១៥ ខែមករា (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៩៣,៤ លាននាក់ក្នុងនោះមានអ្នកជំងឺជាង ២ លាន នាក់ត្រូវស្លាប់។

កន្លែងធ្វើតេស្តកូវីដ ១៩ (រូបថត៖ TTXVN)


ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន នាយកប្រចាំតំបន់អាហ្រ្វិកនៃអង្គការសុខភាពពិភពលោក លោក Matshidiso Moeti បានឲ្យដឹងថា មានប្រទេសចំនួន ២ ក្នុងទ្វីបអាហ្វ្រិកកំពុងឆ្លងកាត់រលកទី ២ នៃជំងឺរាតត្បាតកូវីដ ១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរជាងមុន បើប្រៀបធៀបនឹងរលកទី ១។ គិតត្រឹមថ្ងៃទី ១៤ ខែមករា ទ្វីបខ្មៅទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,១ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៧៤ ៥០០ នាក់ផងដែរ៕ 


top