ព័ត៌មាន

អង្គការសុខភាពពិភពលោកជឿជាក់ថា វៀតណាមអាចគ្រប់គ្រងបានល្អស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ន

វិធានការណ៍ទាំងនេះ ត្រូវបានកែសំរួលជារៀងរាល់ថ្ងៃ យោងទៅតាមការវិវត្តនៃស្ថានភាពជំងឺរាតត្បាត។ WHO សង្ឃឹមនិងជឿជាក់ថា វៀតណាមអាចគ្រប់គ្រងបានល្អនិងបញ្ចៀសការផ្ទុះឡើងនៃជំងឺនេះ តាម រយៈវិធីសាស្រ្តរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល។

បណ្ឌិត Kidong Park ឆ្លើយសំភាជន៍ជាមួយអ្នកយកព័ត៌មាន (រូបថត៖ TTXVN)


ក្នុងបរិបទ ដែលប្រទេស វៀតណាម កំពុងប្រឈមមុខជាមួយរលកទី៤ នៃការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ ១៩  ប្រធានតំណាងរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមលោកបណ្ឌិត Kidong Park បានវាយតម្លៃថា វៀតណាមបានបង្កើនវិធានការដែលបានបង្ហាញថា មានប្រសិទ្ធភាពសម្រាប់ឆ្លើយតបនឹងការផ្ទុះជំងឺពេលថ្មីៗនេះ។ វិធានការណ៍ទាំងនេះ ត្រូវបានកែសំរួលជារៀងរាល់ថ្ងៃ យោងទៅតាមការវិវត្តនៃស្ថានភាពជំងឺរាតត្បាត។ WHO សង្ឃឹមនិងជឿជាក់ថា វៀតណាមអាចគ្រប់គ្រងបានល្អនិងបញ្ចៀសការផ្ទុះឡើងនៃជំងឺនេះ តាមរយៈវិធីសាស្រ្តរបស់រដ្ឋាភិបាលនិងសង្គមទាំងមូល។

លោកបណ្ឌិត Kidong Park បានឲ្យដឹងថា WHO ជាសហស្ថាបនិករបស់ COVAX Facility។ ហើយ COVAX Facility ប្តេជ្ញាថា នៅចុងឆ្នាំ ២០២១ ខ្លួននឹងផ្តល់វ៉ាក់សាំងការពារកូវីដ ១៩ ដល់ប្រជាជនចំនួន ២០% នៃប្រទេសដែលចូលរួមក្នុងយន្តការនេះក្នុងនោះមាន វៀតណាមផងដែរ។

ទាក់ទងនឹងវិធីធ្វើតេស្ត សម្រាប់វៀតណាម  WHO បាននិងកំពុងផ្តល់ប្រឹក្សាលើបច្ចេកទេស ដើម្បីបង្កើតការណែនាំនិងយុទ្ធសាស្ត្រធ្វើតេស្តថ្នាក់ជាតិ។ WHO ក៏បានផ្តល់ការផ្គត់ផ្គង់សំភារៈឧបករណ៍សម្រាប់មន្ទីរពិសោធន៍ រួមមានឧបករណ៍យកសំណាកនិងជីវសាស្រ្តសម្រាប់វិធីសាស្ត្រធ្វើតេស្ត RT- PCR និងប្តេជ្ញាបន្តផ្តល់ការគាំទ្រទាំងនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top