ព័ត៌មាន

អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)


WHO វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៧ ខែ​កុម្ភៈ ឆ្នាំ២០២០ លោកបណ្ឌិត  Kidong Park ប្រធានតំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅវៀតណាម បានឆ្លើយបទសម្ភាសន៍ជាមួយ​អ្នកយក​ព័ត៌​មាន​វៀត​ណាម អំពី​សមត្ថភាព​និង​លទ្ធភាព​របស់​វៀត​ណាមក្នុងការបណ្តុះនិងបំបែកវីរុស nCoV ប្រកប ដោយជោគជ័យ ដើម្បីបង្ក​លក្ខណៈ​ងាយស្រួលដ​ល់​ការធ្វើ​តេស្តិ៍រ​ហ័សនូវករណីឆ្លងនិងសង្ស័យឆ្លងវីរុស  nCoV។

លោកបណ្ឌិត  Kidong Park  បានឲ្យដឹងថា អង្គការសុខ​ភាពពិភពលោក​បានទទួល​ស្គាល់និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​របស់វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់ វៀតណាម ក្នុងការបណ្តុះនិង​បំបែកវីរុសកូ​រ៉ូណាប្រភេទ​ថ្មី។ទន្ទឹមនឹងនេះ វៀត​ណាម ក៏មានប្រព័ន្ធ​បន្ទប់ពិសោធន៍​ល្អសម្រាប់​ការសិក្សា​ស្រាវ​ជ្រាវ​ការ​រាត ត្បាតមេរោគផងដែរ។ ការបណ្តុះនិងចែករំលែកវីរុសនេះមានសារៈសំខាន់ ដែលអនុញ្ញាត​ឱ្យអ្នក​ស្រាវ​ជ្រាវរៀប​ចំត្រួតពិនិត្យ​និងធ្វើតេស្ត​ឲ្យបានត្រឹម​ត្រូវនូវគំរូ​ពិសោធន៍​ព្រមទាំង​ជួយ​ឧបត្ថម្ភ​ក្នុង​ការបង្កើត​កម្មវិធី​វាយតម្លៃគុណភាពបន្ទប់ពិសោធន៍នាពេលប​ច្ចុប្បន្នផងដែរ៕​ 
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top