ព័ត៌មាន

អង្គការសហប្រជាជាតិហៅ Covid-19 ថាជា “វិបត្តិធ្ងន់ធ្ងរបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក


 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 
 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានហៅ ជំងឺរាតត្បាតសកល Covid-19 ថាជា “វិបត្តិ​ដ៏ធ្ងន់ធ្ងរបំផុត” ដែលពិភពលោកត្រូវប្រឈមមុខ។
 
នៅក្នុងសុន្ទរកថាមួយ នាថ្ងៃទី ១ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាន​ហៅ ជំងឺរាតត្បាតសកល Covid-19 ថាជា “វិបត្តិដ៏ធ្ងន់ធ្ងរបំផុត” ដែលពិភពលោក ត្រូវប្រឈមមុខ ចាប់​តាំង​ពីសង្គ្រាមលោកលើកទី ២ មក ព្រមទាំងបានសង្កត់ធ្ងន់ថា  វីរុសដ៏សាហាវ SARS-CoV-2 កំពុង “វាយ​ប្រហារ​ចូលគោលគន្លឹះនៃសង្គមមនុស្ស”។
 
លោក Guterres បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ត្រូវឆ្លើយតបឱ្យបានខ្លាំងក្លាថែមទៀត ចំពោះ​ស្ថានភាព​បន្ទាន់​នៃការរីករាលដាលជំងឺរាតត្បាតសកល Covid-19 និងបានព្រមានថា “សុខភាព” នៃសេដ្ឋកិច្ច​សកល​កំពុង​ជួបប្រទះគ្រោះថ្នាក់ហើយ ហើយនឹងនាំឱ្យមាន “វិបត្តិសេដ្ឋកិច្ចមួយ ដែល​ប្រហែល​ជាមិន​មានភាព​ស្រប​គ្នា​នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះឡើយ”។ ផលប៉ះពាល់មហន្តរាយមួយនៃរោគរាតត្បាត Covid-19 គឺថា វាអាច​​ធ្វើឱ្យ​ជម្លោះ​ទូទាំងពិភពលោកកាន់តែ​ធ្ងន់ធ្ងរឡើង​ក៏មានដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top