ព័ត៌មាន

អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះគោលនយោបាយ និងសមិទ្ធិផល​របស់​វៀតណាមក្នុងកិច្ចការពារ និងថែទាំកុមារ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិលើវិស័យនេះផងដែរ។

កាលពីថ្ងៃទី ១៦ មករា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Najat Maalla M'jid តំណាងពិសេសរបស់អង្គការសហប្រជា ទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ ដើម្បីផ្ទៀងស្តាប់ព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់តំណាងពិសេស ព្រមទាំងផ្លាស់ប្ដូររាល់វិធានការជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

លោកស្រី Najat Maalla M'jid បានសម្តែងការពេញចិត្តចំពោះលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ ច្បាប់ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការពារ និងថែទាំកុមារ ជាពិសេសគឺកុមារដែលមានស្ថានភាពរស់នៅលំបាក។ លោកស្រី Najat Maalla M'jid បានអះអាងថា លោកស្រីនឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភអំពីការផ្ដល់ប្រឹក្សាគោលនយោបាយ សុក្រិតច្បាប់ របៀបរបប ក៏ដូចជាកៀរគរប្រភពកម្លាំងពីខាងក្រៅ សម្រាប់វៀតណាមអាចនាំមកនូវជីវភាពរស់នៅនិងអនាគតដ៏ល្អប្រសើរជាងជូនកុមារ ជាពិសេសគឺកុមារជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល ធានាថាគ្មាននរណាម្នាក់ត្រូវបំភ្លេចចោលឡើយ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Najat Maalla M'jid ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ ហើយចាត់ទុកកុមារជាអាទិភាព និងជាមជ្ឈភាពក្នុងរាល់គោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជាអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិលើវិស័យនេះផងដែរ៕


top