ព័ត៌មាន

អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ២១ ខែធ្នូ បានជួបជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសកម្មភាពអាកាសធាតុ លោក Selwin Hart។
លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានជួបជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីសកម្មភាពអាកាសធាតុ លោក Selwin Hart (រូបថត៖ អ្នកសារព័ត៌មាន/VOV-Washington)
 

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអង្គការសហប្រជាជាតិដែលបានគាំទ្រវៀតណាមយ៉ាងសកម្ម ក្នុងការបង្កើតកិច្ចព្រមព្រៀង ភាពជាដៃគូស្តីពីការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ជាមួយដៃគូអន្តរជាតិក៏ដូចអំឡុងពេលអនុវត្តការសន្យារបស់វៀតណាមនៅ COP26 . លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការបង្កើតកិច្ចព្រមព្រៀងនេះគឺជាជំហានដំបូង ហើយសង្ឃឹមថា អង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការបង្កើតផែនការគៀរគរធនធានដើម្បីអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងនេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងដែរថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងសកម្មក្នុងការរៀបចំកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុដែលបានស្នើឡើងដោយអគ្គលេខាធិកានាឆ្នាំ ២០២៣ ដើម្បីបន្តរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើសកម្មភាពអាកាសធាតុ។

ចំណែកលោក ឧបការីអគ្គលេខាធិការ Selwin Hart បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាម និងដៃគូអន្តរជាតិក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ឧបការីអគ្គលេខាធិការបាននិយាយថា វៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយសង្ឃឹមថា វៀតណាមនឹងបន្តចែករំលែកបទពិសោធន៍ជោគជ័យ និងមេរៀនអំពីការផ្លាស់ប្តូរថាមពល៕


top