ព័ត៌មាន

អង្គការសហប្រជាជាតិធ្វើចលនាឲ្យដោះលែងបុគ្គលិកប្រតិបត្តិសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសអេត្យូពី

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅអេត្យូពី (រូបថត៖ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)


កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា អង្គការនេះកំពុងធ្វើការជាមួយរដ្ឋាភិបាលអេត្យូពី លើការដោះលែងបុគ្គលិកជនជាតិអេត្យូពីចំនួន ១៦ នាក់ ដែលប្រតិបត្តិសកម្មភាពមនុស្សធម៌ កំពុងត្រូវឃុំខ្លួននៅក្នុងរដ្ឋធានី Addis Ababa ក្នុងអំឡុងពេលវាយឆ្មក់តម្រង់លើជនជាតិភាគតិច Tigray បន្ទាប់ពីស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងប្រទេសនេះ។

លោក Dujarric បាននិយាយថា ដើមឡើយមានបុគ្គលោកចំនួន ២២ នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែ ៦ នាក់ត្រូវបានដោះលែង។ អង្គការសហប្រជាជាតិនៅតែទាក់ទងជាមួយបគ្គលិកមួយចំនួនដែលកំពុងជាប់ឃុំ។ មកដល់ពេលនេះ អាជ្ញាធរអេត្យូពីមិនបានបង្ហាញពីមូលហេតុនៃការចាប់ខ្លួនបុគ្គលិករបស់អង្គការសហប្រជាជាតិឡើយ។ ប៉ុន្តែ មានព័ត៌មានដែលថា បុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួនប្រហែលជាជាជនជាតិភាគតិច Tigray។

នៅក្នុងការឆ្លើយតបដំបូង អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានថ្កោលទោសការចាប់ខ្លួនជនជាតិភាគតិចនៅក្នុងប្រទេសអេត្យូពី ហើយបានហៅការចាប់ខ្លួនបែបនេះថា "មិនអាចទទួលយកបានឡើយ"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top