ព័ត៌មាន

អង្គការយូនីសេហ្វនឹងរួមដំណើរ និងគាំទ្រវៀតណាមក្នុងកិច្ចការពារ ការថែទាំ និង ការអប់រំកុមារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Catherine M.Russell ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖រូបថត៖ Van Diep/TTXVN)  

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា កិច្ចការអំពី កុមារវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលបានលទ្ធផលវិជ្ជមានលើទិដ្ឋភាពជាច្រើនដូចជា៖ អត្រាកុមារដែលមានស្ថានភាពពិសេស ទទួលបានជំនួយបានកើនឡើងជារៀងរាល់ឆ្នាំ; ការថែទាំសុខភាពកុមារត្រូវបានអនុវត្តជាប្រចាំ និងមានប្រសិទ្ធភាព; ការអប់រំកុមារទទួលបានលទ្ធផលសំខាន់; សិទ្ធិរបស់កុមារក្នុងការចូលរួមនៅតែទទួលបានការយកចិត្តទុកដាក់ ហើយសេចក្តីប្រាថ្នារបស់កុមារ ត្រូវបានឆ្លើយតបផងដែរ...។ លោកឧបនាយករដ្ឋមន្ត្រី មានបំណងចង់បន្តទទួលបានការគាំទ្រពីអង្គការយូនីសេហ្វ និងអង្គការសហប្រជាជាតិសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិកុមារនៅវៀតណាម។

ចំណែកឯនាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine M.Russell បានឲ្យដឹងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសត្រួសត្រាយផ្លូវក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (CRC) ដោយបានចូលរួមយ៉ាងសកម្មក្នុងសម្ព័ន្ធភាព និងចលនាសកលស្តីពីសិទ្ធិកុមារ។ យ៉ាងណាមិញអង្គការយូនីសេហ្វនឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាមប្រកបដោយមានប្រសិទ្ធភាពក្នុងកិច្ចគាំពារ ថែទាំ និងអប់រំកុមារ។ ជាពិសេស ប្រមូលផ្តុំការគាំទ្ររបស់អង្គការអន្តរជាតិ បណ្តាប្រទេស រួមទាំងភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈម និងការលំបាក ដើម្បីបង្ហាញពីតួនាទីរបស់វៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បង្កើនសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងវិស័យសិទ្ធិកុមារ៕


top