គិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃទី ១៤ កញ្ញា អង្គការ និងបុគ្គលនានាបានផ្ទេរប្រាក់ជាង ១ ទ្រីលានដុង (ជាង ៤២ លានដុល្លារអាមេរិក) ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម។
លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមទទួលជំនួយឧបត្ថម្ភពីក្រសួងគមនាគមន៍ដឹកជញ្ជូន។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៤ ខែកញ្ញា
មានខេត្ត-ក្រុងចំនួន២០បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ដែលបណ្ដាលមកពីព្យុះទីហ្វុង Yagi បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ។ ជាពិសេស
មនុស្សចំនួន ៣៥២ នាក់ បានស្លាប់និងបាត់ខ្លួន។
បច្ចុប្បន្ននេះ
កម្លាំងនានារបស់កងទ័ពបានជម្លៀសមនុស្សចំនួន ៣៧៤.០០០
នាក់ទៅកាន់ទីកន្លែងមានសុវត្ថិភាព។ កងទ័ពបានដាក់ពង្រាយកម្មាភិបាលនិងយុទ្ធជនចំនួន
១៨៧.០០០នាក់ និងយានជំនិះរាប់សែនគ្រឿង ដើម្បីចូលរួមការងារទប់ទល់
និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់ ជាពិសេសការស្វែងរក
និងជួយសង្គ្រោះជនរងគ្រោះដែលបានបាត់ខ្លួន ប្រគល់សាកសពជនរងគ្រោះដល់មូលដ្ឋាន
ពង្រឹងទំនប់ទប់ទឹក ជួយប្រជាពលរដ្ធប្រមូលផលស្រូវ និងដំណាំ...
ក្រសួងការពារប្រទេសក៏បានឧបត្ថម្ភអង្ករជាង ១០០តោន និងស្បៀងស្ងួត ៣៣តោន
ជូនប្រជាពលរដ្ឋនៅតាមខេត្តផងដែរ។
ឆ្លើយតបនឹងការអំពាវនាវរបស់អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
ស្ថាប័ន អង្គភាពអាជីវកម្ម
និងបុគ្គលជាច្រើននៅទាំងក្នុងនិងក្រៅប្រទេសបានចូលរួមជួយឧបត្ថម្ភ។ គិតត្រឹមម៉ោង ៥
ល្ងាចថ្ងៃទី ១៤ កញ្ញា អង្គការ និងបុគ្គលនានាបានផ្ទេរប្រាក់ជាង ១ ទ្រីលានដុង (ជាង
៤២ លានដុល្លារអាមេរិក) ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម។
កាលពីថ្ងៃទី១៤
កញ្ញា ផងដែរ ស្ថានទូតចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងប្រចាំនៅវៀតណាមបាននិយាយថា
រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជំនួយចំនួន ១ លានផោន (៣២ ពាន់លានដុង)
ដើម្បីជួយវៀតណាមជំនះលើផលវិបាកនៃព្យុះ Yagi។
កញ្ចប់ជំនួយនេះនឹងត្រូវបានផ្តល់ជូនជាទម្រង់របស់របរប្រើប្រាស់ចាំបាច់
ជំនួយជាសាច់ប្រាក់ និងសេវាសំខាន់ៗដូចជា៖ សុខាភិបាល ទឹកស្អាត
និងអនាម័យដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕