សេដ្ឋកិច្ច

អង្គការ Plan International និង ក្រសួងការបរទេសជប៉ុន ឧបត្ថម្ភយុវជនជនជាតិភាគតិច អភិវឌ្ឍសេដ្ឋកិច្ច

ជាមួយ​គោល​បំណង​ដោះស្រាយ​ស្ថានភាព​កង្វះ​ឱកាស​រកស៊ី​ចិញ្ចឹមជីវិត​ និង ប្រាក់ចំណូល​ទាប​នៃ​យុវជនជនជាតិ​ភាគតិច​ អង្គការ Plan International

ជាមួយ​គោល​បំណង​ដោះស្រាយ​ស្ថានភាព​កង្វះ​ឱកាស​រកស៊ី​ចិញ្ចឹមជីវិត​ និង ប្រាក់ចំណូល​ទាប​នៃ​យុវជនជនជាតិ​ភាគតិច​ អង្គការ Plan International និង ក្រសួង​ការបរទេស​ជប៉ុន​ បានពង្រាយ​គម្រោង​ បង្កើន​ការ​ផ្តល់សិទ្ធិ​អភិវឌ្ឍសេដ្ឋកិច្ច​សម្រាប់​យុវជនជនជាតិ​ភាគតិច​  នៅខេត្ត​ហាយ៉ាង​ (Ha Giang) និង ខេត្តឡាយ​ចូវ(Lai Chau)ជូយ​យុវជនជនជាតិភាគតិច​ ក្នុង​​វ័យ​ពលកម្ម​ ​​បន្ថែម​ចំណេះវិជ្ជា​​ អំពី​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ និង ហ៊ាន​បើកទូលាយ​ទំហំផលិតកម្ម​។​

យើង​ខ្ញុំធ្វើ​ដំណើរ​​តាម​​មន្រ្តីគម្រោង​ Plan International នៅខេត្ត​ហាយ៉ាង​ (Ha Giang)អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងស្រី​ ចាង​ ធី​ចាំ​ (Chang Thi Cham) (ឃុំ​តា​ញេវ​ - Ta Nhieuស្រុក​ស៊ីន​ម៉ឺន - Xin Man)។ បងស្រីចាំ​ (Cham) ឱ្យ​ដឹងថា​ កាលពីមុន ​បងស្រី​ទៅ​ស៊ី​ឈ្នួល​​ឆ្ងាយ​ស្រុក តែដើម្បី​សង្គម​​គ្រួសារ ​ ទើបបងស្រី​វិលត្រឡប់​មកស្រុក​កំណើត​ប្រកបមុខរបរ​ចិញ្ចឹម​ជីវិត ហើយ​ទុកឱ្យ​ប្តី​ទៅ​រកស៊ី​ឆ្ងាយ​ស្រុក​ម្តងវិញ​​​។ អំឡុង​ពេល​បន្ទាប់ពី​វិលត្រ​ឡប់ បងស្រីមិនដឹង​ជា​ធ្វើការ​ងារ​​អ្វី ដើម្បី​រកបាន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​ បងស្រី​ចាំ (Cham) ក៏​​បាន​ចូល​រួម​ថ្នាក់​ហ្វឹកហាត់​បច្ចេកទេស​ដាំដុះ​នៃគម្រោង​របស់​អង្គការ​ Plan International។ បងស្រី​ចាំ (Cham) ​ឱ្យ​ដឹងថា កាល​ពី​មុន​ ដាំបន្លែ​ស្ទើរ​ទាំង​អស់​សម្រាប់​តែចិញ្ចឹមសត្វ​ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​ធ្វើ​តាម​បច្ចេកទេស​វប្បកម្មថ្មី​ ដោយ​រៀប​ចំដីធ្លី​ ប្រើប្រាស់​របស់សេសសល់​ ដូចជា ​ស្មៅ​ ដើម​ពោត​កិន​ម៉ដ្ឋ​ ផ្អាប​អតិសុខុមប្រាណ​ដើម្បី​ស្រោច​ស្រប់បន្លែ យ៉ាង​នេះបន្លែ​មានការ​លូត​លាស់ល្អជាង បន្លែច្រើន​ដូចនេះក៏យកទៅ​លក់​ឱ្យ​អ្នកភូមិ អ្នកស្រុក​​ទិញ​ហូប​។ មិនត្រឹមតែជំនួយ​ខាង​បច្ចេកទេសវប្បកម្ម​ បងស្រី​នៅបាន​អង្គការ​ Plan International ឧបត្ថម្ភ​សម្ភារៈ​ម៉ាស៊ីនដូចជា ម៉ាស៊ីនកិន​សាច់ ពុម្ពធ្វើប៉ាតេ​លក់នៅផ្ទះ​ដោយ​តម្លៃ​២០០.០០០ដុង​ក្នុងមួយ​គីឡូក្រាម​។ ផ្តើម​ពី​ការ​ងារ​ត្រូវ​ឃ្លាត​ឆ្ងាយ​ស្រុក ដើម្បី​សេដ្ឋកិច្ចគ្រួសារ ​រហូតដល់បច្ចុប្បន្ន បងស្រី​ ចាង​ ធី​ចាំ​​ (Chang Thi Cham) លែង​ព្រួយ​បារម្ភ​ពីគ្រួសារ ដែល​​គ្មានប្រាក់ចំណូល​គ្រប់គ្រាន់ដូចកាលពីដើមទៀត​​ឡើយ។​


បង យឿង វ៉ាន់ទ្វី (Duong Van Tuy) នាយក​គម្រោង​តំបន់​ខេត្ត​ហាយ៉ាង (Ha Giang) រៀប​រាប់ថា ដើម្បី​អនុវត្ត​កម្មវិធី​គម្រោង​ឱ្យ​មានប្រសិទ្ធភាព​ ការិយាល័យ​ Plan  នៅ​ខេត្ត​ហាយ៉ាង​ (Ha Giang) និង ដៃគូ​បាន​រៀបចំ​ទៅ​តាមដំណើរការ​ដោ​យហ្មត់ចត់​ តាំងពី​វគ្គ​ប្រកាសជ្រើសសិស្ស​ រហូតដល់​រៀបចំសកម្មភាពហ្វឹកហាត់​។ ក្រោយ​​រយៈពេល​៣ឆ្នាំ​ ចាប់ពី​ខែ​មីនា ឆ្នាំ២០២១ ដល់ ខែ​កុម្ភៈ ឆ្នាំ២០២៤ អង្គការ​បានពង្រាយ​ឧបត្ថម្ភ​សម្រាប់យុវជន​ ដែលមានវ័យ​ពី​១៥ឆ្នាំ រហូតដល់​៣០ឆ្នាំចំនួន​១៩២០នាក់ នៅ​៨ឃុំ​ រួមមាន​ណាន​ម៉ា (Nan Ma) តា​ញេវ (Ta Nhieu) ណឹម​យឹន (Nam Dan) នៃស្រុក​ស៊ីមឹន (Xin Man) និង ឃុំ​តឹន​តៀន (Tan Tien) ផោឡោ​ (Po Lo) បាន​ឡួក (Ban Loc) ចៀន​ផោ​ (Chien Po) ទូញឹន​ (Tu Nhan) នៃស្រុក​ហ្វាង​សូភី (Hoang Su Phi) ដោ​យមានការ​រៀបចំ​​ហ្វឹកហាត់​ចំនួន​៩៦ថ្នាក់ ស្តី​អំពីការ​ដាំដុះ​ និង ចិញ្ចឹម​សត្វ​ ៤ថ្នាក់​ហ្វឹកហាត់​អំពី​ការ​កែច្នៃ​ស្បៀង​អាហារ​ តាវ​ហូ ចាយ៉ សាច់ជ្រូក ទឹក​ឃ្មុំ និង ប្រេង​ខ្ញី​ ទៅ​ទស្សនា​ទម្រង់រូបភាព​ចំនួន​២៤​លើក​ដើម្បី​សិក្សាបទពិសោធន៍ លើកកម្ពស់បំណិន​ក្នុងការ​ផលិតកម្ម​ បង្កើន​ប្រាក់ចំណូល​។​

 

មន្ត្រី​គម្រោង​នៃអង្គការ​Plan International ហ្វឹកហាត់​ស្វែងយល់អំពី​បច្ចេកទេស​ផលិតកម្ម​ និង អភិវឌ្ឍ​ទីផ្សារ​ ស្វែងរក​ច្រក​ចេញ​សម្រាប់ផលិតផល​។​​
 

ចាក​ចេញពីឃុំ​​ស៊ីន​មឹន​ (Xin Man) យើង​ខ្ញុំ​ធ្វើ​ដំណើរទៅ​កាន់​ឃុំ​ផោឡោ (Po Lo) ស្រុកហ្វាង​សូភី (Hoang Su Phi)។ បង លូ ត្វឹន​ ថាញ (Lu Tan Thanh) អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ឃុំ​ផោឡោ (Po Lo) ​រៀបរាប់ថា ឃុំ​ផោឡោ ​(Po Lo) ស្ថិតនៅ​ជាប់​ព្រំដែន​ អត្រា​គ្រួសារ​ក្រីក្រ​ខ្ពស់​ ដូចនេះ ការ​ធានា​របប​គោលនយោបាយ​​ សម្រាប់ប្រជាជន​ និង ការ​រកស៊ី​រីកចម្រើន​សម្រាប់គ្រួសារ​  ជា​ការ​ចូល​រួម​យ៉ាង​ធំ​អំពី​សន្តិសុខ​នយោបាយ​ និង ធានា​បន្ទាត់ព្រំដែន​។ យុវជន​​ចូល​រួម​ទទួល​​ផលពី​គម្រោង​ ដោយមាន​​ជំនួយ​កូនពូជ ដើមពូជ សម្ភារៈ  និង បំណិន​អាជីវកម្មដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ ក៏ដូចជា​សហការ​​នឹង​សាលា​រៀនដើម្បី​ប្រើប្រាស់​។​

គ្រួសារ​បងស្រី​ លូ ធី​លៀន​ (Lu Thi Lien) កាលមុនធ្វើតែស្រែចម្ការ​ និង ធ្វើ​តាវ​ហូ  តាម​បច្ចេកទេស​សិប្បកម្ម​ប្រពៃណីរបស់ឪពុកម្តាយ​។ តាំងពីពេល​បាន​ចូល​រួម​គម្រោង​នៃអង្គការ​ Plan International ហ្វឹកហ្វឹន​អំពីការ​ធ្វើតាវហូ និង​ ជំនួយ​ម៉ាស៊ីន​ធ្វើ​តាវហូ​ ក៏ដូចជា​សហការ​ប្រើប្រាស់នឹង​​សាលា​រៀន​ឃុំ​ ដូចនេះគ្រួសារគាត់រកប្រាក់ចំណូលបាន​​៧លានដុង​ក្នុងមួយ​ខែ។ ក៏នៅជិត​នេះដែរ​ គ្រួសារ​បងស្រី​ លី ធីលី (Ly Thi Ly) ពេល​ចូល​រួមហ្វឹកហាត់ និង ​ធ្វើ​អាជីវកម្ម​ផលិតផល​នៃគម្រោង​ ផ្តើមពី​សេដ្ឋកិច្ច​គ្រួសារ​ ដោយ​លក់​​បន្លែនៅ​ផ្សារ ​រហូតដល់​បច្ចុប្បន្ន​នេះ បងស្រី​ដាំបានដើម​មន​ចំនួន​​៧០០០ដើម ​នៅលើ​ផ្ទៃដី​ជិត​២០០០ម៉ែត្រការេ​ រកបាន​​ប្រាក់ចំណូល​សម្រាប់រដូវកាល​នីមួយ​ៗ ប្រហែល​៤០លាន​ដុង​ ដោយពឹង​លើការ​​លក់តាម​​បណ្តាញ​។

 
ក្រៅពី​បំណិន​កំណែ​ការ​រកស៊ី​សម្រាប់យុវជ័ន​នៅ​ខេត្ត​ហាយ៉ាង (Ha Giang) គម្រោង​នៅទាំង​ជំនួយការ​សាងសង់​មជ្ឈមណ្ឌល​សិក្សាសហគមន៍​ចំនួន​៦នៅ​តាម​ឃុំ ដោយ​មាន​សម្ភារៈ​ពេញ​លេញ​ សម្រាប់​យុវជនជនជាតិ​ភាគតិចសហការ​​​ចែករំលែក​ ស្វែង​រក​ព័ត៌មាន​លើទីផ្សារ​ ផ្សព្វផ្សាយ​ និង ប្រើប្រាស់​ផលិតផល​កសិកម្ម​ដែលបាន​ផលិត​ចេញ​៕​

អនុវត្តន៍៖ ងឹន​ហា វៀតគឿង/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​



top