ព័ត៌មាន

អង់គ្លេសបង្កើតកំពង់ផែសេរី ដើម្បីជម្រុញពាណិជ្ជកម្មក្រោយ Brexit


 ទង់ជាតិអង់គ្លេស (ខាងលើ) និងទង់ជាតិ EU (ខាងក្រោម) នៅខាងក្រៅទីស្នាក់ការរដ្ឋសភាទីក្រុងឡុងដិ៍ (រូបថត៖ TXXVN) 
 

 អង់គ្លេស​គ្រោងនឹងបង្កើតកំពង់ផែសេរីចំនួន ១០ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប (EU) ។ យោងតាម​សេចក្តី​ជូន​ដំណឹង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស (DIT) បាន​ឲ្យដឹង​ថា ​កំពង់ផែសេរី​ទាំង​នេះ នឹងត្រូវ​បាន​បង្កើត​ឡើង​នៅកំពង់​ផែសមុទ្រ​និង​ព្រលាន​យន្ត​ហោះនៅ​ទូទាំង​ប្រទេស​នេះ​ក្រោយ​ពី ​Brexit ​។
 
ទាំងនេះនឹងក្លាយ​ជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់សហគ្រាសពាក់ព័ន្ធនឹងវិស័យផលិតកម្មនិងសេវាកម្ម ដោយ ​ចៀស​វាងពីការត្រួតពិនិត្យនិងបែបបទដែល​មិនចាំ​បាច់ ព្រម​ទាំង​នាំ​មក​នូវ​ផល​ប្រយោជ​ន៍​ខាង​ពន្ធដារ​និង​ពន្ធគយផងដែរ ។ ប្រ​ការនេះនឹងជួយឲ្យកំពង់ផែនិងព្រលា​នយន្តហោះរបស់ អង់គ្លេស​ទទួល​បាននូវ​អត្ថ​ប្រយោជន៍ពេញលេញពីបណ្តាឱកាសក្រោ​យ Brexit​ ។ ព័ត៌មានលម្អិត​អំពីវិធី​ដែល​កំពង់​ផែនិង​អាកាស​យាន​ដ្ឋាន ដើម្បីចូលរួមក្នុងបទប្បញ្ញត្តិដូច​ពោលខាងលើនេះ នឹងត្រូវប្រកាសក្នុងពេល​ឆាប់ៗនេះ។ រដ្ឋម​ន្រ្តី ​DIT លោកស្រី Liz Truss​ បានលើកច្បាស់ថា អង់​គ្លេសនឹង​មាន​គោល​នយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​របស់​ខ្លួន​ក្រោយពីចាកចេញពីសហភាពអឺរ៉ុប​នៅថ្ងៃទី ៣១ ខែ​តុលាខាងមុខនេះ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top