
អង់គ្លេសធ្លាក់ចូលអស្ថិរភាពនយោបាយដោយសារ Brexit (រូបថត៖AFP/TTXVN)
វិបត្តិនយោបាយនៅចក្រភពអង់គ្លេសទាក់ទិន ដល់ការសំរេចចិត្តចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) កំពុងមានសភាពកាន់តែធ្ងន់ធ្ងរ ក្នុងកាលៈទេសៈដែលភាគីនានាក្នុងប្រទេសប្រជែងដណ្ដើមយកឥទ្ធិពល ហើយថ្នាក់ដឹកនាំEU ក៏កំពុងខំប្រឹងបែងបង្ខំឲ្យក្រុងឡុងដ៍បង្កើនល្បឿន នៃការសំរេចនីតិវិធីចាកចេញពី EU។ ពីរ ថ្ងៃក្រោយពីនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron ប្រកាសការលាលែង ពីតំណែងដោយសារភាគីគាំទ្រការបន្តនៅ EU មិនទទួលបានជ័យជំនះក្នុងការបោះប្រជាមតិ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនោះ អ្នកដឹកនាំគណៈបក្សការងារអង់គ្លេស លោក Jeremy Corbyn ដែលជាអ្នកប្រឆាំងជំទាស់ Brexit ក៏កំពុងត្រូវប្រឈមមុខ នឹងសម្ពាធលាលែងពីតំណែងផងដែរ។ ប៉ុន្តែ លោក Jeremy Corbynបានអះអាងថា លោកនឹងមិនលាលែងពីតំណែងទេ បើទោះបីជារហូតដល់ពេលនេះមានសមាជិក១១រូបនៃគណៈបក្សការងារ បានឡើងសម្លេងប្រឆាំងជំទាស់លោករូបនេះនិងចាកចេញពីកណៈរដ្ឋមន្រ្តីរបស់លោក។ លោក Jeremy Corbyn ត្រូវបានចាត់ទុកថា បានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលប្រជាជន អង់គ្លេសបន្តនៅ EU ដោយសារមានរហូតដល់ទៅមួយភាគបីបរិមាណ អ្នកបោះឆ្នោតនៃគណៈបក្សការងារបានបោះឆ្នោតគាំទ្រ Brexit៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម