ព័ត៌មាន

អគ្គសេនាធិការដ្ឋាន ត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅខេត្តដាក់ឡាក់

កាលពីថ្ងៃទី ២៧ ខែឧសភា ស្នងការកលយុទ្ធ (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម) បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ លើលទ្ធផលនៃការដោះស្រាយចំណុចខ្វះខាត និងដែនកំណត់ដែលនៅសេសសល់ ក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាម ការណែនាំរបស់គណៈកម្មការអឺរ៉ុប (EC)។
វរសេនីយ៍ឯក ប៊ូយ យ៉េន ទីញ អនុប្រធានស្នងការកលយុទ្ធ ថ្លែងនៅក្នុងការត្រួតពិនិត្យ។ រូបថត៖ qdnd.vn

ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) វរសេនីយ៍ឯក ប៊ូយ យ៉េន ទីញ (Bùi Yên Tĩnh) អនុប្រធានកលយុទ្ធ (អគ្គសេនាធិការដ្ឋាន​នៃកងទ័ពប្រជាជនវៀតណាម) បានវាយតម្លៃថា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់ បានអនុវត្តយ៉ាងម៉ត់ចត់ នូវ​ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU; ម្ចាស់ការសម្របសម្រួលជាមួយមូលដ្ឋាន និងកងកម្លាំងមាន​សមត្ថកិច្ច ដើម្បីគ្រប់គ្រងនាវានេសាទ និងពង្រឹងការ​យាម​ល្បាតនៅលើ​​សមុទ្រ រួមជាមួយនឹងការការពារអធិបតេយ្យភាព រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់។ កិច្ចខិតខំប្រឹងប្រែងឃោសនាត្រូវបានជំរុញ ដោយ​រួមចំណែកដល់ការបង្កើនការយល់ដឹងរបស់ម្ចាស់នាវា ប្រធានក្រុមនាវិក និងអ្នកនេសាទអំពីផលវិបាកនៃការរំលោភបំពានលើការនេសាទខុសច្បាប់ IUU។

រីឯខ្លួន​វិញ គណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ បានស្នើឱ្យកងទ័ពការ​ពារព្រំដែនខេត្ត បន្តសម្របសម្រួលជាមួយកងកម្លាំងមាន​សមត្ថកិច្ច ដើម្បីពង្រឹង​ការល្បាត ការត្រួតពិនិត្យ និងការគ្រប់គ្រង ដោយដោះស្រាយការរំលោភ​បំពាន IUU ឱ្យបានឆាប់រហ័ស។ មូលដ្ឋាននៅឆ្នេរសមុទ្របន្តពិនិត្យ និងគ្រប់គ្រងនាវានេសាទ និងអ្នកនេសាទ; បង្កើនការផ្សព្វផ្សាយបទប្បញ្ញត្តិ​ស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទ IUU ដល់ម្ចាស់នាវា និងប្រធានកប៉ាល់​នីមួយៗ​៕​


top