អគ្គសេនាធិការកងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាព្រឹតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ លោក Suvon Luongbunmi និងសមាជិក គណៈប្រតិភូឡាវបានជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតថែមទៀតនូវកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល កម្មាភិបាលឡាវ និងសិក្ខាកាមយោធានៅបណ្តាវិទ្យាស្ថាននិងសាលារៀនចំណុះក្រសួងការពារប្រទេសវៀតណាម ព្រមទាំងបន្តសហការគ្នាក្នុងការកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយស្ថិរភាព និងអភិវឌ្ឍន៍យ៉ាងពេញលេញ។ ក្នុងព្រឹកថ្ងៃដដែលនេះ ឧត្តមសេនីយ៍ឯក លោក Suvon Luongbunmi និងគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក លោក Phan Van Giang។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំង បង្ការ និងបង្រាបបទឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ជាពិសេស បទល្មើសជួញដូរគ្រឿងញៀន ព្រមទាំង ផ្លាស់ប្តូរបទពិសោធនិងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំក្នុងការកសាងកម្លាំងនិងលើកកំពស់សមត្ថភាព ក្នុងការត្រៀមខ្លួនប្រយុទ្ធក្នុងជួរកងទ័ព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម