ព័ត៌មាន

អគ្គលេខាលោក Nguyen Phu Trong ទៅអុជធូបនៅបូជនីដ្ឋានស្ដេច Ly Thai To


 អគ្គលេខាលោក Nguyen Phu Trong ទៅអុជធូបនៅបូជនីដ្ឋានស្ដេច Ly Thai To ក្នុងរាត្រីឆ្លងចូលឆ្នាំថ្មីប្រពៃណី (រូបថត៖ VOV)

លោកអគ្គលេខាបាន​បួងសួង​សុំឲ្យប្រទេសជាតិមានសុខសន្តិ​ភាព ខ្លាំងមាំមួន និងប្រជាជនមានសម្បូ​រធូធារ​។
ក្នុង​ពេល​វេលាពិសិដ្ឋដែលដាច់ឆ្នាំចាស់ចូលឆ្នាំ​ថ្មីប្រពៃណីនោះ អគ្គលេខា បក្សកុម្មុ​យនិស្ត វៀតណាមលោក N​guyen ​Phu Trong បានអញ្ជើញ​ទៅអុជធូប នៅបូជនីដ្ឋាន​ស្ដេច Ly Thai To និងប្រាសាទ​ Ngoc Son រដ្ឋធានី​ហាណូយ​។ លោកអគ្គលេខាបានបួងសួងសុំឲ្យប្រ​ទេសជាតិមានសុខសន្តិភាព ខ្លាំ​ងមាំ​មួន និងប្រជា​ជន​មាន​សម្បូរ​ធូធារ​។
 
មុននោះ ​អគ្គលេខាលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះបក្សភាគ អាជ្ញាធរ​និង​ប្រជាជនទីក្រុងហាណូ​យ។ លោក អគ្គលេខាបាន​អំណរ​សាទរ​ចំពោះ​រាល់លទ្ធផល​ដែលរដ្ឋធានី​ទទួល​បាន​ក្នុង​ឆ្នាំ កន្លងទៅ ព្រម​ទាំងថ្លែងសេចក្ដីជូនពរដ៏ល្អប្រសើរបំផុតជូនចំពោះប្រ​ជាពលរដ្ឋ ហាណូយទាំងក្នុង​ឱបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណី២០១​៨ផង​ដែរ៕

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top